Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Messi និង Neymar នឹងត្រូវដាក់លេង​ ដំបូង​ក្នុងក្លឹប Barcelona ក្រោយពីជារបួស

$
0
0

ក្រុងបាសេឡូណា៖ កីឡាករខ្សែប្រយុទ្ធជួរមុខសំខាន់ Lionel Messi និង Neymar និងត្រូវបានលោកគ្រូបង្វឹកថ្មីក្នុងក្លឹប FC Barcelona ដាក់ឲ្យចូលលេងដំបូងក្នុងក្លឹបពេលជួបប្រកួតទល់នឹងក្រុមភ្ញៀវ Athletic Bilbao ក្នុងសប្តាហ៍ទី៣ ក្នុង ពានរង្វាន់ La Liga នារាត្រីម៉ោង ២១ និង ០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ។

ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Neymar បានទទួលរងរបួសកជើងនាពេលអំឡុងហ្វឹកហាត់ ក្រោយស៊ុតបញ្ចូលទីបាន២ គ្រាប់ឈ្នះក្រុមភ្ញៀវ Leon ៦-០ ក្នុងជំនួបមិត្តភាព ខណៈដែលមិត្តរួមក្រុមជនជាតិអាហ្សង់ទីនបានរងរបួសហើមគ្រ លៀននាពេលអំឡុងហ្វឹកហាត់ មុនពេលអាហ្សង់ទីន ប្រកួតឈ្នះក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ៤-២ ក្នុងមិត្តភាពអន្តរជាតិ កាលពីសប្តាហ៍មុន ។

ការត្រៀមដាក់តារាឆ្នើមតារាទាំងពីរខាងលើចូលទីលានវិញបែបនេះ គឺត្រូវបានគ្រូបង្វឹកលោក Luis Enrique បា្រប់ឲ្យ ដឹងថា ដើម្បីរក្សាទទួលបានបានជ័យជំនះបន្តទៀតក្នុងទឹកដី និងរក្សាបានតំណែងកំពូលផងដែរ បន្ទាប់ពីឈ្នះ២ប្រកួត ជាប់គ្នាដោយអត់មាន Messi និង Neyar នោះ ។ Barcelona ជាក្រុមទី១ ដែលទទួលបានជ័យជំនះ២ ប្រកួតជាប់គ្នា នៅថ្ងៃបើកឆាក La Liga BBVA នារដូវកាលឆ្នាំ២០១៤-២០១៥ នេះក្នុងចំណោម២០ក្រុម ដែលចូលរួមប្រកួត ជារៀង រាល់រដូវកាល ៕


Viewing all articles
Browse latest Browse all 4895

Trending Articles