Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

លទ្ធផល ONE FC: ឌុន សំអាង លើកពាន ខណៈកីឡាករ Adriano Moraes ដណ្ដើមបាន ខ្សែក្រវាត់មាស

$
0
0

ភ្នំពេញ៖ លទ្ធផលការប្រកួតក្បាច់គុនចម្រុះ (MMA) ក្នុងទ្រុងមហោស្របកោះពេជ្រ ក្នុងព្រឹត្តិការណ៍ ONE FC: RISE OF THE KINGDOM បានបញ្ចប់ដោយមោទនៈភាពបំផុត ដោយកីឡាករ ឌុន សំអាង របស់កម្ពុជា បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ជាតិ Featherweight Grand Prix ក្រោយប្រកួតឈ្នះកីឡាករ ចាន់ រតនា ក្នុងវគ្គផ្ដាច់ព្រ័ត្រ រីឯកីឡាករដែលគ្រងតំណែង ម្ចាស់ខ្សែក្រវាត់មាសរបស់ស្ថាប័ន ONE FC ប្រចាំព្រឹត្តិការណ៍លើកដំបូងលើទឹកដីកម្ពុជានេះ គឺបានទៅកីឡាករជនជាតិប្រេស៊ីល Adriano Moraes ក្រោយចាប់ក្លេកីឡាករហ្វីលីពីន Geje Eustaquio ឲ្យសុំចុះចាញ់ត្រឹមទឹកទី២ ។

ការប្រកួតដណ្ដើមពានរង្វាន់ជាតិ Featherweight Grand Prix ដើម្បីបានទៅហ្វឹកហាត់នៅក្លឹបក្បាច់គុនចម្រុះ (MMA) លំដាប់ពិភពលោក Tiger Muay Thai នៅប្រទេសនោះ ជ័យជំនះបានទៅកីឡាករ ឌុន សំអាង ដោយសាកីឡាករ ចាន់ រតនា វ៉ៃខុសលក្ខិន្ដិកៈនៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទឹកទី១ ដែលប្រើជើងជាន់លើមុខ ឌុន សំអាង ហើយត្រូវអាជ្ញាកណ្ដាល ពិន័យកាតក្រហម ឲ្យចាញ់កីឡាករ ឌុន សំអាង ដែលឡើងវាយជំនួសកីឡាករ ហុន ចាន់រាជ  ។ ប៉ុន្ដែមុនជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រកីឡាករ ឌុន សំអាង បានវាយយកឈ្នះកីឡាករ ជិន ហេង ដោយប្រើរយៈពេល ២:៣៤វិនាទី ខណៈកីឡាករ ចាន់ រតនា បានផ្ដួលកីឡាករ ប្រាក់ ចាន់ស៊ីន ឲ្យសន្លឹបក្នុងទឹកទី១ ជាមួយនឹងរយៈពេល ៤:៣២វិនាទី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។

ចំពោះគូឯកប្រចាំព្រឹត្តិការណ៍គឺកីឡាករ Adriano Moraes ដែលជាបេក្ខភាពត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករ Geje Eustaquio ក៏បានធ្វើឲ្យអ្នកទស្សនាផ្ទាល់មានការភ្ញាក់ផ្អើលពេញមហោស្របតែម្ដង រាល់ពេលកីឡាករជើងខ្លាំងទាំង ២រូប បើកការវាយសម្រុកគ្នាម្ដងៗ ប៉ុន្ដែជាលទ្ធផលនៅចុងទឹកទី២ នៅពេល Adriano Moraes ស្ថិតនៅក្រោមការគាប់សង្កត់របស់ Geje Eustaquio នោះ Adriano បែរជាមានឱកាសចាប់ដៃ Geje ក្លេជាប់ធ្វើឲ្យកីឡាករជនជាតិហ្វីលីពីន នេះគួសដៃសុំចុះចាញ់ភ្លាមៗតែម្ដង ។

រីឯគូប្រកួតដ៏ជក់ចិត្តក្នុងចំណោមគូប្រកួតកិត្តិយស ៤គូ គឺកីឡាករ Suasday Chau ដែលជាអ្នកលេងក្បាច់គុនចម្រុះ សញ្ជាតិអូស្រ្ដាលី ជនជាតិកម្ពុជា ហើយឡើងវាយតំណាងឲ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍អស្ចារ្យនេះ គឺបានប្រកួតចាញ់កីឡាករ  Arnaud Lepont មកពីប្រទេសបារាំងទាំងកិត្តិយស ក៏ព្រោះកីឡាករជនជាតិបារាំងរូបនោះ វាយខុសលក្ខន្ដិកៈនៅដើមទឹកទី១ ដែលធ្វើឲ្យ Suasday មានកម្លាំងធ្លាក់ចុះ ប៉ុន្ដែអាជ្ញាកណ្ដាលមិនកាត់ក្ដីឲ្យចាញ់នោះទេ គ្រាន់តែពិន័យកាត់លឿងប៉ុណ្ណោះ ហើយក៏បន្ដការប្រកួតធម្មតា ។ ជាលទ្ធផលការប្រកួតបន្ដបានត្រឹម ២:២១វិនាទីប៉ុណ្ណោះ Suasday ត្រូវកីឡាករ Arnaud ចាប់បានហើយវាយរហូតអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង ។

ដោយឡែកគូឯករងប្រចាំព្រឹត្តិការណ៍ គឺកីឡាករ Caros Fodos របស់ប្រទេសអាមេរិក បានផ្ដួលកីឡាករមកពីប្រទេសហុល្លង់ Vincent Latoel ឲ្យចុះចាញ់ក្នុងទឹកទី២ ។ ចំណែកកីឡាការិនី សំ ថារ័ត្ន ឈ្នះប្រកួតកីឡាការិនី វី ស្រីឆាយ ក្នុងទឹកទី១ ដោយប្រើរយៈពេល ៤:៣២វិនាទី ប៉ុន្ដែ សំ ថារ័ត្ន បានកោសសរសើរដល់ ស្រី ឆាយ ដែលតស៊ូមិនងាយចុះចាញ់ឡើយ ពោលគឺទាល់តែអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតទើប ស្រីឆាយ សុខចិត្ត ។

កីឡាករ មាស ម៉ៅ បានបន្ដកំណត់ត្រាមិនធ្លាប់ចាញ់មួយប្រកួតទៀត តាមរយៈការផ្ដួលកីឡាកររ ចាន់ ហេង ក្នុងទឹកទី១ ជាមួយនឹងរយៈពេល ៤:០៧វិនាទី រួមជាមួយការបានបន្សល់ទុកនូវស្នាមបែកជាច្រើនកន្លែងនៅលើផ្ទៃមុខកីឡាករ ចាន់ ហេង ទៀតផង ។ ជោគជ័យក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឲ្យកីឡាករ មាស ម៉ៅ សម្ដែងការសប្បាយរីករាយជាខ្លាំង ដែលខ្លួនបានធ្វើទស្សនិករាប់ពាន់នាក់កោតសរសើររូបគេ ។

កីឡាករម៉ាឡេស៊ី Jankai Chee ត្រូវបានកីឡាករ Amir Khan មកពីប្រទេសសិង្ហបុរី ប្រើពេលត្រឹម ២:២៥វិនាទីផ្ដួលឲ្យសន្លប់ ដោយការប្រើជង្គង់បុកចំចុងដង្ហើមកីឡាករ Jankai Chee ។ ចំណែកជំនួបមិត្តភាពរវាងកីឡាករ Sung Ming Yen ឆ្លងដែនមកពីតៃវ៉ាន់ និងកីឡាករសិង្ហបុរី Radeem Rahman គឺប្រើពេលប្រកួតរហូតដល់ទៅ ៣ទឹកឯណោះ ប៉ុន្ដែលទ្ធផលចុងក្រោយជ័យជំនះ បានទៅកីឡាករតៃវ៉ាន់  Sung Ming Yen ដែលឈ្នះដោយពិន្ទុជាឯកច្ឋន្ទតែម្ដង ដោយសារប្រកួត ៣ទឹកពេញកីឡាករ Sung Ming Yen មានប្រៀបជាង ជាពិសេស គឺនៅទឹកទី៣ ដែលកីឡាករជនជាតិ តៃវ៉ាន់រូបនេះ មានឱកាសចាប់ផ្ដួលកីឡាករ Radeem Rahman ហើយវាយយកពិន្ទុយ៉ាងងាយតែម្ដង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles