Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Arsenal ស្វាគមន៍ក្រុម ភ្ញៀវ Man City នាម៉ោង ១៨៖៤៥នាទីស្អែកនេះ

$
0
0

ក្រុងឡុងដ៍៖ ក្រុមកាំភ្លើងធំ Arsenal របស់លោក Arsene Wenger នឹងត្រូវបើកទ្វារពហុកីឡដ្ឋាន Emirates របស់ខ្លួនដើម្បីស្វាគមន៍ ក្រុមភ្ញៀវជើងខ្លាំង Manchester City នារាត្រីម៉ោង ១៨ និង ៤៥នាទីក្បាលព្រលប់ ស្អែកនេះក្នុងព្រឹត្តិ ការណ៍ពានរង្វាន់ Premier League ប្រចាំសប្តាហ៍ទី៤រដូវកាល ឆ្នាំ២០១៤-២០១៥ ។

នេះជាមួយប្រកួតដ៏សំខាន់បំផុតរបស់ Arsenal ក្នុងការស្វែងរក៣ពិន្ទុ នៅក្នុងទឹកដី ដោយត្រូវតតាំង នឹងក្រុមការពារ តំណែងជើងឯករបស់លោក Manuel Pellegrini ដោយទើបតែបានឆ្លងកាត់ ៣ប្រកួតមកនេះ ឈ្នះ១ និងស្មើ២មាន៥ពិន្ទុឈរ នៅលេខរៀងទី៧ បណ្តោះអាសន្ននៅឡើយ បន្ទាប់ពីសម្រេចបំណងប្រាថ្នា មួយរួចហើយ ដោយបាន ឈ្នះកៅអីមួយ Champions League ក្រោយទម្លាក់ក្រុម Besiktas របស់តួគីហើយនោះ ។

៤ប្រកួតចុងក្រោយដែលលេងនៅទឹកដី Arsenal ក្រុមកាំភ្លើងធំមួយនេះឈ្នះ Man City ២ដង ស្មើ១ដង និងចាញ់១ដង តែក្នុងជំនួបរាត្រីស្អែកនេះ វារឹតតែធ្វើឲ្យក្រុមរបស់លោក Arsene Wenger លេងស្វិតស្វាញខ្លាំងឡើងត្បិតអត់មានតារា ជើងខ្លាំង Aaron Ramsey និងខ្សែប្រយុទ្ធ Theo Walcott ដោយសាររបួស តែត្រូវបានជំនួសមកវិញដោយ Mesut Ozil, Olivier Giroud, Chamberlain និងខ្សែប្រយុទ្ធចំណូលថ្មី Alexis Sanchez ជាដើមក្នុងការទម្លុះ របាំងការពារដ៏រឹង មាំរបស់ Man City ។

Arsenal ជាក្រុមដ៏រឹងមាំមួយនៅក្នុងទឹកដីមិនងាយ ក្រុមណាមួយអាចបំបាក់ បានដោយងាយៗ នោះឡើយ តែ ពេលប៉ះ ជាមួយក្រុមខ្លាំង ក៏យកឈ្នះក្រុមមួយនេះ ទាំងត្រដាបត្រដួសផងដែរ ដោយទើបតែបានយកឈ្នះ ក្រុមភ្ញៀវ Crystal Palace ២-១ តាំងពីថ្ងៃបើកឆាកសប្តាហ៍ទី១នៃ Premier League មុនទៅលេងបានស្មើ ២-២ ទល់នឹងក្រុម ម្ចាស់ផ្ទះ Everton និងបន្តស្មើ ១-១ ទល់នឹងក្រុមម្ចាស់ផ្ទះ Leicester City ក្នុងសប្តាហ៍ទី៣ ៕

គូប្រកួតទាំងអស់ប្រចាំសប្តាហ៍ទី៤នៅ Premier League

តារាងពិន្ទុបណ្តោះអាសន្នក្នុងសប្តាហ៍ទី៣


Viewing all articles
Browse latest Browse all 4895

Trending Articles