Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អង្គការសលត៍ និងក្រុមលោកយាយម៉ៅ ពេជ្រនិល ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ

$
0
0

ភ្នំពេញ៖ ការប្រកួតបាល់ទាត់នារីជ្រើសរើសជើង ឯកប្រចាំឆ្នាំ២០១៤ បានឈានចូលដល់ វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមអង្គការកម្មវិធីសលត៍ និងក្រុមលោកយាយម៉ៅពេជ្រនិល ជាក្រុមជើងខ្លាំង សម្រាប់កាត្រៀមប្រកួតដណ្ដើមជើងឯកពាន ជាតិនាថ្ងៃទី១២ ខែកញ្ញាស្អែកនេះ ។

ក្រុមអង្គការសលត៍ មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១០ កញ្ញា ម្សិលមិញ ក្រុមមានមូលនៅខេត្តបាត់ដំបងមួយនេះ បានទម្លាក់ក្រុមសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាលក្នុងលទ្ធផល បច្ចេកទេស ៤-២ ។

រីឯក្រុមលោកយាយម៉ៅពេជ្រនិលក៏ដូចគ្នាដែរ គឺបានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀងទាំង ត្រដាបត្រដួសបំផុត ក្នុងជំនួបវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រជាមួយនឹង លទ្ធផលបច្ចេកទេស ១-០ ដើម្បីឡើងទៅប្រកួត ប្រជែងដណ្ដើម ពានទល់នឹងក្រុមអង្គការសលត៍ ដែលជាអតីតក្រុមជើងឯក២រដូវកាលជាប់គ្នា ហើយក៏ជាក្រុម ការពារ តំណែងជើងឯកផងដែរនោះ ។ ចាំមើល តើជើងឯកបាល់ទាត់នារី ឆ្នាំ២០១៤ជារបស់ ក្រុមអង្គការសលត៍ទៀត ឬបារមី លោកយាយម៉ៅ ដណ្ដើមយកទៅរក្សាទុកម្ដង?


Viewing all articles
Browse latest Browse all 4895

Trending Articles