នៅសល់តែមួយថ្ងៃទៀតទេ ដល់ថ្ងៃដែលក្រុមហ៊ុន រៀបចំព្រឹត្តិការណ៍ធំប្រចាំឆ្នាំ ហើយក៏ជាព្រឹត្តិការណ៍មួយ ដែលមនុស្សគ្រប់គ្នារំពឹងថា នឹងបង្ហាញវត្តមាន iPhone 6។ ស្របពេលជាមួយគ្នានោះ ស្រាបតែបែកធ្លាយ នូវព័ត៌មានចេញពីប្រទេសចិន ថា iPhone 6 ពិតជាមានអេក្រង់ធំ។
យោងតាមសារព័ត៌មាន MiaoPai បានឲ្យដឹងថា ក្រុមហ៊ុន Apple ពិតជាបង្ហាញ iPhone 6 អេក្រង់ធំពិតមែន ព្រោះថា តាមរយៈវីដេអូជាច្រើន ដែលបានបង្ហាញនេះគឺជា iPhone 6 ដែលត្រូវបានគេសាកល្បង ប្រើនៅក្នុងប្រទេសចិន ដោយវាត្រូវបានរចនា ឡើងក្រោមទម្រងខុសពី iPhone ម៉ូដែលមុនៗបន្ដិច។
ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖