Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Arsenal ដាក់សម្ភាធក្រុម Besiktas យ៉ាងខ្លាំង តែមានលទ្ធផល ០-០

$
0
0

ក្រុងអ៊ីស្តង់ប៊ូល៖ ការវាយសម្រុក និងសង្កត់ក្រុមម្ចាស់ផ្ទះ Besiktas នៅតែមិនអាចធ្វើឲ្យ ក្រុមមកពីអង់គ្លេស Arsenal រកគ្រាប់បាល់ បំប៉ោងសំណាញ់ទី បានដដែល ពោលគឺរក្សាលទ្ធផលស្មើ ០-០ នៃវគ្គជុំទី៣ជើងទី១ ក្នុងវគ្គជម្រុះ Champions League យប់មិញនេះ ។

ការសង្កត់របស់ Arsenal ពេលខ្លះបិះ នឹងដាច់មាត់ម្តងៗដែរ ជាមួយនឹងអតីតកីឡាករ ខ្សែប្រយុទ្ធក្លឹប Chelsea, Demba Ba ស៊ុត១ជើងយ៉ាងស្អាត តែប៉ះចំរបារទីទៅវិញ នៅក្រោយពេលកីឡាករខ្សែបម្រើ Aaron Ramsey បានចាកចេញពីទីលានដោយសាររបួស ដោយកន្លែងរបស់ Ramsey ត្រូវបានរ៉ាប់រងដោយមិត្តរួមក្រុម Alex Oxlade-Chamberlain ។

ក្នុងរយៈពេល១៧សម័យកាលមកនេះ ក្រុមរបស់លោក Arsene Wenger មិនដែលបាត់មុខពីក្របខណ្ឌ UEFA Champions League នោះទេ បើទោះបីជាលេងក្នុងវគ្គជម្រុះក៏ដោយ ហើយក្រុមកាំភ្លើងធំមួយនេះ អាចនឹងលត់ ក្រុមតួគី Besiktas វិញនៅសប្តាហ៍សម្រាប់ ជើងទីនៅកីឡដ្ឋាន Emirates ដែលជាទីដែលបានបំបាក់ ក្រុមភ្ញៀវមកពីព័រទុយ ហ្គាល់ Benfica ៥-១ ចាញ់ក្រុម AS Monaco ០-១ និងឈ្នះ Crystal Palace ២-១ នារដូវកាលថ្មីនេះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles