Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វង្ស ណយ ប្រើពេល ១នាទីផ្ដួល ឡៅ ស៊ីណាត ឲ្យសន្លប់ត្រឹមទឹកទី១វិញ (Video Inside)​

$
0
0

ភ្នំពេញៈ កីឡាករ វង្ស ណយ បានធ្វើឲ្យទស្សនិកជនគាំទ្រវិស័យកីឡាប្រដាល់កម្ពុជា ភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត ហើយដោយបានប្រើកែងគ្មាន មេត្ដារបស់ខ្លួនផ្លួលកីឡាករជើងខ្លាំង ឡៅ ស៊ីណាត ឲ្យសន្លប់យ៉ាងស្អាតត្រឹមទឹកទី១ ក្នុងជំនួបសងសឹក ដ៏កក្រើកសង្វៀនបាយ័ន រោងសៀក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤នេះ ។

ពិតជាប្រហែសប្រហោងមែន! ដូចធ្លាប់បានជម្រាបកាល ពីខាងដើមអញ្ចឹងថា ជំនួបសងសឹកសង្គ្រាមចាស់មួយនេះ គឺមិនអាចធ្វេសប្រហែស បានឡើយ ព្រោះផ្លែសម្លាប់របស់កីឡាករទាំង ២រូប សុទ្ធតែល្អដូចគ្នា ជាពិសេសគឺកែងគ្មានមេត្ដា របស់កីឡាករ វង្ស ណយ តែម្ដង ។

បើនិយាយពីសមត្ថភាព បច្ចេកទេសប្រកួតកីឡាករ វង្ស ណយ និង ឡៅ ស៊ីណាត ហាក់មិនមានការលើសខ្វះគ្នា ប៉ុន្មាននោះទេ ហើយពួកគេ ក៏ធ្លាប់ជួបគ្នាជាច្រើនលើកមកហើយ ដោយជំនួបលើកចុងក្រោយនោះ ឡៅ ស៊ីណាត បានប្រើកណ្ដាប់ដៃរន្ទះផ្ដួល វង្ស ណយ ឲ្យសន្លប់ត្រឹមទឹកទី ១ដែរ ។ ប៉ុន្ដែសម្រាប់ជំនួបសងសឹកលើកទី៥នេះ ទស្សនិកជនស្ទើរតែមិនជឿដែលកីឡាករ វង្ស ណយ អាចប្រើពេលត្រឹម ១ទឹកប៉ុណ្ណោះ ដើម្បីផ្លួល ឡៅ ស៊ីណាត ឲ្យសន្លប់វិញ ។

ចាប់ផ្ដើមប្រកួត គេឃើញថា វង្ស ណយ ហាក់ដាក់គំនាប ទៅលើគូប្រកួតរបស់ខ្លួនមុន ខណៈ ឡៅ ស៊ីណាត ព្យាមដើរថយក្រោយទាំង ការប្រុងប្រយ័ត្ន បន្ទាប់ពីដឹងខ្លួនថា វង្ស ណយ មានបំណងផ្ដួលខ្លួនវិញនោះ ។ ប៉ុន្ដែទោះជាយ៉ាងណាការប្រកួត មិនទាន់បានក្ដៅម៉ាស៊ីន ស្រួលបួលផង ពោលគឺត្រឹមតែ ១នាទីប៉ុណ្ណោះ កីឡាករកំពុងដើរចូលវិស័យសិល្បះ វង្ស ណយ បានប្រើកែងដ៏មុតស្រួចខ្លួនវាយលើចញ្ចើម ឡៅ ស៊ីណាត ធ្វើឲ្យបែកឈាមយ៉ាងធំរហូត ១០ថ្នេរឯណោះ ហើយលោកអាជ្ញាកណ្ដាលរាប់ចំនួន១០ ក៏មិនដឹងខ្លួនដែរ ដូច្នេះលទ្ធផលជ័យជំនះ គឺបានទៅលើកីឡាករ វង្ស ណយ តែម្ដង ។

គួរបញ្ជាក់ថា នេះគឺជាលើកទី៥ហើយ ដែលកីឡាករ វង្ស ណយ និង ឡៅ ស៊ីណាត វាយគ្នាមិនឆ្លងផុត ៥ទឹកពេញឡើយ ពោលគឺជួបគ្នាលើកទី១ ឡៅ ស៊ីណា ប្រើជើងទាត់បំបែកកង់ក្រោម វង្ស ណយ ឲ្យចុះចាញ់ត្រឹមទឹកទី២, ជួបលើកទី២ វង្ស ណយ ប្រើកែងវាយបំបែកចញ្ចើម ឡៅ ស៊ីណាត ធ្វើឲ្យបែកឈាម នឹងសុះចាញ់ត្រឹមទឹកទី១, ជួបលើកទី៣ ស៊ីណាត ប្រើជង្គង់ និងទាត់បង្ខំឲ្យ វង្ស ណយ សុំចុះចាញ់ក្នុងទឹកទី៤, ជួបលើកទី៤ វង្ស ណយ ត្រូវសន្លប់ស្អាតក្រោមទម្ងន់ដៃ ឡៅ ស៊ីណាត នៅចុងទឹកទី១ និងលើកទី៥ខាងលើនេះ ឡៅ ស៊ីណាត ត្រូវសន្លប់ក្រោមផ្លែកែង វង្ស ណយ ត្រឹមទឹកទី១វិញ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles