Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាករខ្សែការពារ ជើងខ្លាំងអាល្លឺម៉ង់ Mertesacker ប្រកាសចូលនិវត្តន៍

$
0
0

ក្រុងឡុងដ៍៖ កីឡាករខ្សែការពារកណ្តាល Per Mertesacker បានប្រកាសដកឈប់លេងឲ្យក្រុមជម្រើសជាតិឥន្រ្ទីយ៍ ដែកអាល្លឹម៉ង់ជាផ្លូវការហើយ ក្រោយពីជួយជាតិក្នុងរយៈពេល១០ឆ្នាំមកនេះឈ្នះពាន World Cup បានម្តងនៅ ប្រេស៊ីលនាពេលថ្មីៗនេះ ។

ខ្សែការពារដែលកំពុងប្រកប្រកបអាជីពនៅអង់គ្លេសក្នុងក្លឹបកាំភ្លើងធំ Arsenal រូបនេះបានថ្លែងប្រាប់ទស្សនាវដ្តី Suddeutsche Zeitung ឲ្យដឹងថា “វាដល់ពេលហើយដែលខ្ញុំត្រូវដើរចេញពីក្រុមជ្រើសជាតិអាល្លឺម៉ង់ និងទុកឱកាសនេះសម្រាប់ក្មេង ជំនាន់ក្រោយម្តងបន្ទាប់សុបិន្ត របស់ខ្ញុំក្នុងការជួយ ឲ្យអាល្លឺម៉ង់ឈ្នះ ពានបាល់ទាត់ពិភពលោកលើកទី៤ បានសម្រេចមកនេះ” ។

ការជួយជាតិក្នុង World Cup ៤សម័យកាលចាប់តាំងពីឆ្នាំ២០០២មកនេះ Per បានចូលក្នុងក្រុមជម្រើសជាតិចំនួន ១០៤ប្រកួតដោយពុំមាន ស៊ុតបញ្ចូលទីនោះទេ ដែលបានក្លាយ ទៅជាកីឡាករអាល្លឺម៉ង់ ទី៣ហើយដែល បានដកខ្លួនចេញ ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីខ្សែការពារប្រធានក្រុម Philipp Lahm និងខ្សែប្រយុទ្ធជើងចាស់ Miroslav Klose ដើម្បីមានឱកាសច្រើនលេងក្លឹបអាជីព Arsenal ក្នុងការឈ្នះពាន Premier League និងវគ្គជម្រុះក្នុង Champions League នាពេលដ៏ខ្លីខាងមុខនេះ ។

អតីតកីឡាកររបស់ក្លឹបក្នុងស្រុក Hannover និង Werder Bremen រូបនេះបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ រដូវកាលថ្មីនៅអង់គ្លេស ជាពិសេស Arsenal ជួបក្រុមភ្ញៀវ Crystal Palace នាម៉ោង ២៣ និង ៣០នាទីរាត្រីថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០១៤នេះ (ម៉ោងនៅកម្ពុជា) ក្នុងកម្មវិធី English-Premier League ៕


Viewing all articles
Browse latest Browse all 4895

Trending Articles