Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Samsung ទិញក្រុមហ៊ុនលំនៅដ្ឋាន ឆ្លាតវៃតម្លៃ ២០០លានដុល្លារ

$
0
0

ក្រុមហ៊ុន Samsung Electronics Co របស់កូរ៉េខាងត្បូង បាននិយាយថា ខ្លូនបានទិញក្រុមហ៊ុន មួយដែលមានឈ្មោះថា SmartThings ដែលជាបង្កើតឧបករណ៍ និងផ្គត់ផ្គង់ សម្ភារគេហដ្ឋានឆ្លាតវៃ ដើម្បីពង្រីកទីផ្សារ Smart Home។

បើទោះបីជាក្រុមហ៊ុន Samsung ប្រកាសថា ខ្លួនបានទិញក្រុមហ៊ុនផលិតឧបករណ៍ លំនៅដ្ឋានឆ្លាតវៃក្ដី ប៉ុន្តែមិនបានបញ្ជាក់ពីតម្លៃនោះទេ ដោយឡែកសារព័ត៌មានបច្ចេកវិទ្យាអនឡាញ TechCrunch ធ្លាប់បានចុះផ្សាយកាលពីខែកក្កដាកន្លងទៅនេះថា Samsung បានទិញ SmartThings ក្នុងតម្លៃ ២០០លានដុល្លារអាមេរិក។

ការទិញនេះត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Samsung នឹងពង្រីកឥទ្ធិពលបន្ថែម ទៅលើការផលិត ឧបករណ៍សម្រាប់លំនៅដ្ឋាន ដូចជាសោទ្វារ កណ្ដឹងបញ្ជូនសំឡេង នៅពេលមានផ្សែង (smoke alarms) កាមេរ៉ាសុវត្ថិភាព ជាំដើម៕


Viewing all articles
Browse latest Browse all 4895

Trending Articles