បន្ទាប់ពីកាត់បន្ថយបុគ្គលិកអស់ជាង ៤ពាន់នាក់កាលពីឆ្នាំមុន នៅពេលនេះ Cisco បានសម្រេចនឹងកាត់បន្ថយ បុគ្គលិកប្រមាណជា ៦ពាន់នាក់បន្ថែម ទៀតនៅក្នុងឆ្នាំនេះ។
យោងតាមការចុះផ្សាយ WSJ បានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿង ទូរគមនាគមន៍មួយនេះ គ្រោងនឹងកាត់បន្ថយ បុគ្គលិកប្រមាណជា ៦ពាន់នាក់នៅក្នុងឆ្នាំនេះ ដោយស្មើនឹង ៨ភាគរយនៃបុគ្គលិកសរុប ។ កាលពីឆ្នាំមុន ក្រុមហ៊ុន Cisco បានកាត់បន្ថយបុគ្គលិក ៤ពាន់នាក់ ស្មើនឹង ៥ភាគរយនៃបុគ្គលិកសរុប ។ Cisco បានឲ្យដឹងថា ការកាត់បន្ថយបុគ្គលិកជា គោលការណ៍ថ្មីរបស់ក្រុមហ៊ុន ដើម្បីរក្សាបាននូវស្ថិរភាព ម្យ៉ាងទៀតការលក់គ្រឿង បរិក្ខាទូរគមនាគមន៍នៅ ក្នុងពេលបច្ចុប្បន្នមិនសូវ ទទួលបានលទ្ធផលល្អនោះទេ ៕