Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

U21កម្ពុជា ធ្លាក់មក លេខ៤ ក្រោយចាញ់ ម៉ាឡេស៊ី ១-០​

$
0
0

ប្រ៊ុយណេ៖ ទីបំផុតមហិច្ឆតា ដណ្តើមយក៣ពិន្ទុ និងគ្រប់គ្រប់តំណែង កំពូលតារាង ត្រូវបានបាត់បង់ហើយ ក្រោមថ្វីជើង របស់ក្រុម U21ម៉ាឡេស៊ី ដោយលទ្ធផលបច្ចេកទេស ១-០ ទាំងប្រផិតប្រផើយ នៃវគ្គជម្រុះប្រចាំពូល B នៃព្រឹត្តិការណ៍ ដណ្តើមពានរង្វាន់ស្តេចប្រ៊ុយណេប្រចាំឆ្នាំ២០១៤នេះ ។

ក្រុមយុវជនអាយុក្រោម២១ឆ្នាំ កម្ពុជាបានរបូត១គ្រាប់ ក្នុងវគ្គទី២មិនគួរឲ្យជឿ ជាមួយនឹង ការទប់បានលទ្ធផល ០-០ ក្នុង តង់ទី១មក តែត្រូវបានភ្លាត់ស្នៀត នៅនាទី៦៦ ដែលជាការផ្តល់ឱកាសឲ្យ ក្រុម ម៉ាឡេស៊ីទទួលបាន៣ពិន្ទុ រហូតដល់បញ្ចប់ នៃការប្រកួតពេញម៉ោង ស្របពេល ដែលក្រុមម្ចាស់ផ្ទះប្រ៊ុយណេ បានបំបាក់ក្រុមសិង្ហបុរី ៣-១ ដូចគ្នាទៅនឹងវៀតណាម ស៊ីឥណ្ឌូនេស៊ី ដែរនោះ ។

តែយ៉ាងណាក៏ដោយ កៅអីឡើងទៅវគ្គចាញ់ធ្លាក់៤ ក្រុមចុងក្រោយសម្រាប់កម្ពុជា នៅមិនទាន់អស់សង្ឃឹម នៅឡើយទេ ដោយនៅសល់២ប្រកួតទៀត គឺជួបក្រុមឥណ្ឌូនេស៊ីថ្ងៃទី១៦ សីហា ដែលរំពឹងថាអាចស៊ីបាន មុនទៅប៉ះក្រុមខ្លាំងវៀតណាមនាថ្ងៃទី១៨ សីហា ជាកិច្ចបញ្ចប់វគ្គជម្រុះក្នុងពូល B ៕


Viewing all articles
Browse latest Browse all 4895

Trending Articles