កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បណ្ដាញសង្គមរូបភាព Instagram បានប្រកាសបង្ហាញ នូវលក្ខណៈពិសេសថ្មី ដែលអាចថត វីដេអូបានរយៈពេល ១៥វិនាទី ព្រមជាមួយគ្នានោះ លោក Kevin Systrom ស្ថាបនិក Instagram ក៏បានបង្ហាញពីចំនួន អ្នកប្រើប្រាស់បណ្ដាញ មួយនេះផងដែរ។
យោងតាមសម្ដីរបស់លោក Systrom បានឲ្យដឹងថា មានអ្នកប្រើប្រាស់បណ្ដាញ Instagram ចំនួន ១៣០លាននាក់ក្នុងមួយខែ ដែលកាលពីខែកុម្ភៈ កន្លងទៅមានត្រឹមតែ ១០០លាននាក់ប៉ុណ្ណោះ។
លោកបានបន្តទៀតថា ជារៀងរាល់ថ្ងៃ មានរូបភាពចំនួន ១៦ពាន់លានរូបត្រូវបាន Upload ចូល ព្រមទាំងបាន Share ចែកគ្នាចំនួន ១ពាន់លានរូប ដែលនេះជាភាពជោគជ័យ ដ៏ធំធែងមួយរបស់ Instagram។
គួរបញ្ជាក់ផងដែរថា Instagram ត្រូវបានបណ្ដាញសង្គម Facebook ទិញយកកាលពីឆ្នាំ ២០១២ ក្នុងតម្លៃជាង ១ពាន់លានដុល្លារអាមេរិក៕