Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ឆ្នោតកីឡាជាតិ ចាប់ផ្ដើមរស់ឡើងវិញហើយ ក្រោយការជួយសង្គ្រោះពី ជនជាតិចិន

$
0
0

ភ្នំពេញ៖ ឆ្នោតកីឡាជាតិ ដែលជាមូលនិធិដ៏សំខាន់សម្រាប់ ជួយចលនាកីឡាជាតិ នៅពេលនេះ បានចាប់ផ្ដើមដំណើរការ ឡើងវិញហើយ តាមរយៈការចុះកិច្ចព្រមព្រៀង សហការលើអាជីវកម្មឆ្នោតនេះ រវាងជនជាតិចិនលោក ឆាវ អ៊ិនទ័រ ប្រធានក្រុមហ៊ុន Khmer Holding Group និងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ ។

ពិធីចុះកិច្ចព្រមព្រៀង លើអាជីវកម្មឆ្នោតកីឡាជាតិខាងលើនេះ បានធ្វើឡើងក្រោមការចូលរួមធ្វើ ជាសាក្សីពីសំណាក់សមាជិក ប្រតិបត្តិអូឡាំពិក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ ដើម្បីស្វែងរកមូលនិធិជួយ ដល់កីឡាជាតិទាំងមូល ។

លោក ថោង ខុន បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យកីឡាកម្ពុជាឲ្យទទួលបានជោគជ័យ និងមានឧត្តមភាពលើឆាក អន្តរជាតិ ហើយអាចសម្រេចផែនការ យុទ្ធសាស្ត្របានលុះត្រា តែមានថវិកាទ្រទ្រង់ សកម្មភាពគ្រប់គ្រាន់ ប្រកបដោយចីរភាព តម្លាភាព គណនេយ្យភាព ។ ពិសេសធ្វើឲ្យកីឡា មានភាពទាក់ទាញ មានប្រជាប្រិយភាព និងធ្វើឲ្យកីឡាក្លាយ ជាធុរកិច្ចកីឡា (Sport Business) ឧស្សាហកម្មកីឡា (Sport Industry) ទើបវិស័យកីឡាកម្ពុជា មានការអភិវឌ្ឍ និងរីក ចម្រើនប្រកបដោយនិរន្តរភាព ។

លោករដ្ឋមន្ដ្រីបានបន្ដទៀតថា “ដើម្បីត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា SEA Games លើកទី ៣២ ឆ្នាំ២០២៣ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បាននឹងកំពុង រៀបចំផែនការ យុទ្ធសាស្ត្រ “ដំណើរឆ្ពោះទៅកីឡា SEA Games ឆ្នាំ២០២៣” ដែលក្នុងនោះមានយុទ្ធសាស្ត្រ គន្លឹះមួយក្នុងចំណោមយុទ្ធ សាស្ត្រគន្លឹះជាច្រើនទៀត គឺមានគោលដៅស្វែង រកមូលនិធិគាំទ្រ” ។

ដោយឡែកលោក ឆាវ អ៊ិនទ័រ បានសម្ដែងនូវក្ដីសង្ឃឹម យ៉ាងមុតមាំដែរថា ឆ្នោតកីឡាជាតិនេះ នឹងដំណើរការ ទៅយ៉ាងរលូន ក្រោយទទួលបាន ការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា និងមានការសហការ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ ។ ប៉ុន្ដែក្នុងរយៈពេល៣ឆ្នាំ ដំបូងជនជាតិរូបនេះ មិនបានមានសង្ឃឹមថា អាចរកបានប្រាក់ចំណេញ ច្រើននោះទេ ផ្ទុយទៅវិញ លោកបាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់ នឹងការខាតបង់ ។

លោកបានបន្ដឲ្យដឹងទៀតថា នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ នឹងចុះអនុស្សារណៈ យោយល់គ្នា (MOU) ជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំគម្រោងបែងចែកភាគលាភ ដែលទទួល បានពីការធ្វើអាជីវកម្ម ឆ្នោតកីឡាជាតិខាងលើ ដែលក្នុងនោះ ក៏មានការបែងចែកផល ចំណេញសម្រាប់ក្រសួង សេដ្ឋកិច្ច និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាផងដែរ ។

ជាមួយគ្នានោះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថាក្រុមហ៊ុន បានផ្ដល់ អត្រាឈ្នះដល់អតិថិជន រហូតដល់ទៅជាង ៧០ភាគរយឯណោះ ។ ដូច្នេះយើងសង្ឃឹមថា ឆ្នោតកីឡាជាតិនឹងដំណើរ ប្រកបដោយភាពជោគជ័យ ដើម្បីរួមចំណែកអភិវឌ្ឍន៍ កីឡាជាតិ ជាពិសេសគឺការត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះកីឡា SEA Games នៅឆ្នាំ២០២៣តែម្ដង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles