ក្រុងរ៉ូម៖ ក្លឹបអង់គ្លេសហង្សក្រហម Liverpool បានព្រមព្រៀងគ្នាជាផ្លូវការ ហើយជាមួយក្លឹប ជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងការផ្ទេរកីឡាករអ្នកចាំទី ជនជាតិអេស្ប៉ាញ Pepe Reina នៅមុនរដូវកាលថ្មីចាប់ផ្តើម នាពេលដ៏ខ្លីខាងមុខនេះ។
ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា អតីតកីឡាករ Liverpool ដែលបានផ្លាស់ ទៅលេងឲ្យក្លឹប Napoli របស់ អ៊ីតាលីកាលពីរដូវ កាលមុនដែលទើប តែបានបញ្ចប់កិច្ចសន្យារយៈពេល មួយឆ្នាំនាពេលថ្មីៗនេះ ដោយត្រូវបានក្លឹប Bayern ប្រកាសជាផ្លូវការហើយថា បានទទួលសមាជិកថ្មី រួចរាល់ហើយ ដោយនៅតែឆ្លងកាត់ពិនិត្យ សុខភាពចុង ក្រោយតែប៉ុណ្ណោះ ។
តារាវ័យ៣១ឆ្នាំ Reina បានផ្លាស់មកលេងឲ្យ Liverpool នាអំឡុងឆ្នាំ២០០៥ ដោយបានចូលលេង ក្នុងក្លឹបសរុបចំនួន ៣៩៤ប្រកួត ក្នុងការជួយឲ្យក្លឹបមួយនេះ មានទម្រង់លេងកើនឡើង និងជួយឲ្យក្រុមហង្សក្រហម ឈានមកដល់វគ្គផ្តាច់ ព្រ័ត្រម្តងផងដែរកាលពី Champions League ឆ្នាំ២០០៧បានម្តងដែរ នៅមុនពេលបាន ប្រកាសដកខ្លួនចេញ ពីក្រុម ជម្រើសជាតិអេស្ប៉ាញផងដែរ កាលពីខែមុន បន្ទាប់ពីបញ្ចប់ បេសកកម្មក្នុង World Cup ឆ្នាំ២០១៤នេះ ៕