អាចនិយាយបានថា នេះជាសំណាងល្អ សម្រាប់បុរសម្នាក់ ដែលរួចផុតជីវិតពីគ្រាប់កាំភ្លើង សារតែមានស្មាតហ្វូន ជួយរងគ្រាប់ជំនួស។
យោងតាមសារព័ត៌មាន និង Apple Daily បានឲ្យដឹងថា បុរសម្នាក់បានរួចផុត ជីវិតពីគ្រាប់កាំភ្លើង ខណៈពេលដែលបុរសម្នាក់ ទៀតបានបាញ់ឆ្ពោះដើមទ្រូង ដើម្បីដណ្ដើមយក កាបូលុយពីជនរង់គ្រោះ។
ប្រភពខាងលើបានបញ្ជាក់ថា ជនរងគ្រោះបានដាក់ Samsung Galaxy Mega 6.3 នៅក្នុងហោប៉ាវអាវ ហើយគាប់ជួន គ្រាប់កាំភ្លើងនោះបានបាញ់ចំ Samsung Galaxy Mega 6.3 ដែលនៅក្នុងហោប៉ាវ ទើបធ្វើឲ្យជនរង់គ្រោះ រួចផុតពីការស្លាប់។
ពុំមានប្រភពច្បាស់ ការណាមួយបញ្ជាក់ថា ជនរងគ្រោះនោះមានឈ្មោះអ្វី ហើយអ្នកបាញ់ឈ្មោះអ្វីដែល គ្រាប់តែដឹងថា ហេតុការនេះបាន កើតឡើងនៅតៃវ៉ាន់៕