Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមស្ទឹងមានជ័យ២, ការិយាល័យកណ្តាល (គ) និងខេត្តបាត់ដំបង រកបានកៅអីវគ្គ ១/៤

$
0
0

ភ្នំពេញ៖ ព្រឹត្តការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ ធានាគារ អេស៊ីលីដា ភីអិលស៊ី ទូទំាងប្រទេសប្រចាំឆ្នាំ ២០១៤ លើកទី៤កាលពីថ្ងៃទី០២ ខែសីហាកន្លងទៅ នៅពហុកីឡដ្ឋានជាតិ ក្រុមស្ទឹងមានជ័យ២ បានយកឈ្នះ ក្រុមការិយាល័យកណ្តាល (គ) ដោយលទ្ធផល ២-០ ខណៈក្រុមម៉ៅសេទុង ចាញ់ទាំងមិនអស់ចិត្ត ក្រោមថ្វីជើង ក្រុមការិយាល័យកណ្តាល (គ) ដោយបាល់ប៉េណាល់ទី លទ្ធផល ៨-៧ ។ ជ័យជំនះនេះធ្វើឲ្យ ក្រុមស្ទឹងមានជ័យ២ និងក្រុមការិយាល័យកណ្តាល (គ) មានវត្តមានឈានជើងចូល ទៅលេងវគ្គ ១/៤ ដូចគ្នា ។

ចាប់ផ្តើមលេងនៅក្នុងតង់ទី១ បានប្រហែលជា១០នាទី ក្រុមស្ទឹងមានជ័យ២ មានសំណាងយ៉ាងល្អ ប្រសើរ ដោយទទួល បានបាល់ពិន័យ១១ម៉ែត្រ ដោយសារតែកីឡាករ ខាងក្រុមការិយាល័យកណ្តាល (គ) យកដៃទៅចាប់បាល់ នៅមុខទី របស់ខ្លួន ហើយការស៊ុតបាល់ប៉េណាល់ទីនេះ ធ្វើឡើងដោយ កីឡាករ វ៉ាន់ សារ៉ាវុធ ពាក់លេខ៧ មួយជើងបំប៉ោង សំណាញ់ទីក្រុម ការិយាល័យកណ្តាល (គ) យ៉ាងស្អាតនាំមុខ ក្រុមការិយាល័យកណ្តាល (គ) ១-០ ។ បន្ទាប់មកក្រុមទាំង ពីរនៅតែបន្តលេងលើ ទីលានយ៉ាងស្វិតស្វាញ និងធ្វើការសម្រុកគ្នា ទៅវិញទៅមកដដែល ហើយនៅតែគ្មាន ក្រុមណាមួយ មានឱកាសរកគ្រាប់បាល់ ជូនក្រុមខ្លួនបានឡើយ ជាមួយនឹងការបញ្ចប់ រយៈពេល៤៥នាទី ក្រុមស្ទឹងមានជ័យ ២នាំមុខបណ្តោះអាសន្ន ១-០ ។

ក្រោយពីសម្រាក១៥នាទី ចូលលេងតង់ទី២ ក្រុមទាំងពីរបានខិតខំ ប្រើយុទ្ធសាស្រ្ត នៃការវាយសម្រុក ទៅលើគូប្រកួតរៀងៗខ្លួន ដើម្បីស្វែងរកគ្រាប់ ជូនក្រុមរបស់ខ្លួន ចំណែកក្រុមការិយាល័យ កណ្តាល (គ) វិញ ការខិតខំវាយសម្រុកគ្រប់ យុទ្ធសាស្រ្តទំាងអស់ដើម្បី បំបែកពងមាន់ ក្រុមស្ទឹងមានជ័យ២ ប៉ុន្តែនៅតែមិនអាច សម្រេចដូចចិត្តប៉ងឡើយ ។ ការវាយសម្រុករបស់ ក្រុមការិយាល័យកណ្តាល (គ) ធ្វើឲ្យកីឡាករមួយចំនួន ខ្សោយកម្លំាងយ៉ាងខ្លំាង ដោយទទួលរង ក្រុមស្ទឹងមានជ័យ២ វាយបកវិញរកបាន គ្រាប់ទៀតដោយ កីឡាករ កង សុភ័ក្រ្ត ពាក់លេខ១១ នៅនាទី៨៩ បញ្ចប់ការ ប្រកួតក្រុមស្ទឹងមានជ័យ២ ឈ្នះក្រុមការិយាល័យកណ្តាល (គ) ២-០ ដាច់ ។ រីឯមួយប្រកួតទៀត នៅទីរួមខេត្តបាត់ដំបង គឺក្រុមខេត្តបាត់ដំបង ឈ្នះក្រុមស្រុកពួក ដោយលទ្ធផល ៣-២ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles