Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កេរ្ដិ៍ឈ្មោះ កែវ រំចង់ រឹតតែធ្លាក់ចុះ ក្រោយប្រកួតចាញ់ ម៉ឺន សុភា ៤ទឹកដាច់ (Video Inside)

$
0
0

ភ្នំពេញៈ អ្នកលេងអាង កម្លាំងបាយកីឡាករ កែវ រំចង់ ចាប់ផ្ដើមបាត់បង់ ប្រជាប្រិយភាពមួយកម្រិត ទៀតហើយ ក្រោយត្រូវសិស្សប្អូន កីឡាករ ម៉ឺន សុភា សិស្សគុនក្លឹប ក្រសួងការពារជាតិ វាយឈ្នះពិន្ទុ ៤ទឹកដាច់ ក្នុងចំណោមការប្រកួត ៥ទឹកពេញ សម្រាប់ការប្រកួតដណ្ដើម ប្រាក់រង្វាន់កិត្តិយស ដ៏គួរឲ្យភ្ញាក់ផ្អើល នៅលើសង្វៀនបាយ័នបឹងស្នោរ កាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤នេះ ។

នេះគឺជាការបរាជ័យ ដ៏អាម៉ាសបំផុត ហើយទស្សនិកជន សឹងតែមិនជឿថា ជើងខ្លាំងធ្លាប់តែល្បី ឈ្មោះមកពីក្លឹបកងពលតូច អន្ដរាគមន៍លេខ៨ ភ្នំទ្រព្យកីឡាករ កែវ រំចង់ ធ្លាក់ខ្លួនវាយអន់ដ៏ម្លឹង សូម្បីតែកីឡាករ ម៉ឺន សុភា ដែលជាអ្នកលេង ទើបមានបទពិសោធន៍ក្មេងខ្ចី ក៏វាយមិនឈ្នះដែរ ហើយមានអ្នកខ្លះបាន លើកឡើងថា “ចាប់ពីពេលនេះតទៅ កែវ រំចង់ ចប់ហើយ បើសូម្បីតែកូនក្មេង ក៏វ៉ៃមិនឈ្នះដែរនោះ” ។

ងាកទៅមើលទិដ្ឋភាពប្រកួតវិញ ៣ទឹកដំបូង ម៉ឺន សុភា វាយឈ្នះពិន្ទុដាច់ ដោយគ្រាន់តែកីឡាករ វ័យក្មេងចិត្តធំរូបនេះ ឈរចាំវាយយ៉ាងស្រួល រាល់ពេលដែលកីឡាករ កែវ រំចង់ សម្រុកវាយទន្ទឹង ទិសម្ដងៗ ពោលគឺបានត្រឹមប្រើកម្លាំងបាយ វាយសម្រុកមកលើ ម៉ឺន សុភា ប៉ុន្ដែភាគច្រើន មិនចំគោលដៅឡើយ ផ្ទុយទៅវិញការព្យាយាម ដោយភាពអំនួត ខ្វះតិចនិចនោះ ប្រៀបបីដូចដើរចូលឲ្យ ម៉ឺន សុភា វ៉ៃលេងអញ្ចឹង ។

ប៉ុន្ដែទឹកទី៤ ឆ្លៀតឱកាសកីឡាករ ម៉ឺន សុភា វាយទម្លាក់ដៃបន្ដិចនោះ កែវ រំចង់ ក៏បានព្យាយាមសម្រុក ចូលវាយសាជាថ្មី ដោយបានប្រើកែងវាយ លើចញ្ចើម សុភា ធ្វើឲ្យមានរបួស ចំនួន៨ថ្នេរឯណោះ ។ ប៉ុន្ដែយ៉ាងណា កែង រំចង់ នៅតែចាញ់ដដែល បន្ទាប់ពីទឹកទី៥ ម៉ឺន សុភា ទ្រាំមិនបានក៏បើកការវាយបក រហូតប៊ិះធ្វើឲ្យ កែវ រំចង់ ដាច់ផ្ងាម្ដងៗ នៅចុងទឹកទៀតផង ។ ចប់ការប្រកួតចៅក្រម ក៏សម្រេចកាត់ក្ដីឲ្យ ម៉ឺន សុភា ឈ្នះពិន្ទុកីឡាករ កែវ រំចង ដាច់តែម្ដង ៕


Viewing all articles
Browse latest Browse all 4895