Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្រាក់ចំណេញសុទ្ធ Samsung ធ្លាក់​ចុះជិត ២០% ជាលើក​ដំបូង​ក្នុង​រយៈពេល ៣ឆ្នាំ​ចុងក្រោយ

$
0
0

ក្រុមហ៊ុន Samsung Electronics Co បានឲ្យដឹងនៅ ថ្ងៃអង្គារម្សិលមិញនេះថា ប្រាក់ចំណេញសុទ្ធ នៅក្នុងត្រីមាសទី២ ធ្លាក់ចុះជាលើកដំបូង នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ដោយសារការលក់ ស្មាតហ្វូនធ្លាក់ចុះ។

ក្រុមហ៊ុនផលិតទូរស័ព្ទ ធំជាងគេមួយនេះ បានឲ្យដឹងនៅក្នុង សេចក្ដីប្រកាសថា ប្រាក់ចំណេញសុទ្ធ នៅក្នុងត្រីមាសទី២ ធ្លាក់ចុះ ១៩,៦ភាគរយ ដោយសារតែការលក់ ស្មាតហ្វូនមានការធ្លាក់ចុះ។

ក្រុមហ៊ុនបាននិយាយថា ចាប់តាំងពីឆ្នាំ ២០១១ មក ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung ពុំធ្លាក់ចុះឡើយ ទើបតែលើកនេះ ធ្លាក់ចុះជាលើកដំបូង។ ប្រាក់ចំណេញសុទ្ធរបស់ Samsung នៅក្នុងត្រីមាសទី២ ទទួលបាន ៦,១ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណូលធ្លាក់ចុះ៨,៩ភាគរយ៕


Viewing all articles
Browse latest Browse all 4895

Trending Articles