Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Apple កាត់​បន្ថយ​បុគ្គលិក បន្ទាប់ពី​ទិញ Beats ៣ពាន់​ដុល្លារអាមេរិក

$
0
0

ក្រុមហ៊ុន Apple នឹងធ្វើការកាត់បន្ថយ បុគ្គលិកប្រមាណជា ២០០នាក់ ដែលបម្រើការងារនៅ ក្នុងក្រុមហ៊ុនផលិតកាស Beats ដែលទើបនឹងទិញក្នុងតម្លៃ ៣ពាន់លានដុល្លារអាមេរិក ពី Dr. Dre។ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg។

យោងតាមការចុះផ្សាយរបស់ Bloomberg បានឲ្យដឹងថា បុគ្គលិក ២០០នាក់ដែល ត្រូវបញ្ឈប់នោះ មាននៅក្នុង ផ្នែកធនធានមនុស្ស និងហិរញ្ញវត្ថុ ហើយការកាត់បន្ថយនេះ ត្រូវបានយល់ព្រមពី Beats ផងដែរ ព្រោះដើម្បីឲ្យ Beats ដំណើរការល្អ និងជាគោលនយោបាយថ្មីរបស់ Apple ផងដែរ។

ការទិញកាសត្រចៀក Beats ត្រូវបានគេរំពឹងថា iPhone ជំនាន់ថ្មីនឹងកាន់តែអស្ចារ្យ ជាមួយនឹងមុខងារតន្ត្រី ជាពិសេសគឺកាសត្រចៀកតែម្ដង។

គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងខែមិថុនា កន្លងទៅនេះ ក្រុមហ៊ុន Apple មានបុគ្គលិកចំនួន ៤១.៣០០រូប ដែលភាគច្រើនជាបុគ្គលិក ដែលបម្រើការងារនៅ ក្នុងហាងលក់ទំនិញ៕


Viewing all articles
Browse latest Browse all 4895

Trending Articles