Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Verizon គ្រោង​នឹង​ពង្រីក​បណ្តាញ wireless ទៅ​កាណាដា

$
0
0

របាយការណ៍ព័ត៌មានជាច្រើន កាលពីដើមសប្តាហ៍នេះ បានលើកឡើងថា ក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញ អ៊ីនធឺណេតឥតខ្សែ ធំបំផុតនៅសហរដ្ឋអាមេរិក Verizon កំពុងតែចាប់អារម្មណ៍ ក្នុងការពង្រីកវត្តមាន ខ្លួននៅក្នុងទីផ្សារ wirelessនៅកាណាដា។

លោក Fran Shammo ប្រធានការិយាល័យ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បានបញ្ជាក់នៅ ក្នុងបទសម្ភាស៍ ជាមួយទីភ្នាក់ងារព័ត៌មាន The Wall Street Journal ថា ក្រុមហ៊ុន Verizon បានចាប់អារម្មណ៍ក្នុង ការទិញក្រុមហ៊ុន ផ្គត់ផ្គង់បណ្តាញ wireless កាណាដា ឈ្មោះ Wind Mobile។ នាយកប្រតិបត្តក្រុមហ៊ុននេះ មិនបានបញ្ជាក់ពី ការពិភាក្សាជាមួយ ក្រុមហ៊ុនចែកចាយ wireless នោះទេ ហើយគ្រាន់តែនិយាយថា ផែនការទិញយកភាគហ៊ុន គឺគ្រាន់តែគម្រោង ការជំហ៊ានដំបូងប៉ុណ្ណោះ។

លោក Shammo ក៏បានពន្យល់ ថា អាចមានបទបញ្ញាតិ ច្បាប់ជាច្រើន ដែលអាចពន្យារពេល ផែនការពង្រីកទីផ្សារ wireless ចូលទៅក្នុង ប្រទេសកាណាដា ដូចនេះ វាហាក់បីដូចជា ការពង្រីកវត្តមានទៅកាន់ ប្រទេសលោក ខាងជើងនោះ ប្រហែលជាមិន កើតមានឡើងក្នុង ពេលឆាប់ៗនេះនោះទេ៕


Viewing all articles
Browse latest Browse all 4895

Trending Articles