Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមភ្នំពេញក្រោន ឈ្នះជើងឯកពាន Metfone ឆ្នាំ២០១៤នេះ

$
0
0

ភ្នំពេញៈ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានគ្រងតំណែង ជើងឯកពាន បាល់ទាត់លីកអាជីពកម្ពុជា Metfone Cambodia League ឆ្នាំ២០១៤ ជាលើកទី៥របស់ខ្លួន ជាមួយនឹងលទ្ធផល ឈ្នះចុងក្រោយ ២-១ ទៅលើក្រុម ចម្ការកៅស៊ូបឹងកេត នាល្ងាចមិញនេះ ។

ភ្នំពេញក្រោនចាប់ផ្តើម នារដូវកាលដ៏ល្អដោយមានពិន្ទុ នាំមុខគេដាច់ឈរ នៅកំពូលតារាង និងថែម៣ពិន្ទុ ចុងក្រោយផង ដែរពីការធ្វើបានសម្រេចគ្រាប់ទី១ ដោយកីឡាករខ្សែប្រយុទ្ធ បរទេស Bisan George នៅនាទីទី៨ មុនពេលគ្រាប់ទី២ បានកើតឡើងនៅនាទី៤៩ ដោយខ្សែការពារ Obadin ធ្វើឲ្យការប្រកួត មានគម្លាតគ្នាយ៉ាងខ្លាំង នៅមុនពេលខ្សែប្រយុទ្ធ វ័យក្មេង ចាន់ វឌ្ឍនាកា ជួយស៊ុតគ្រាប់ លួងចិត្តឲ្យបឹងកេតបាន ១គ្រាប់វិញដែរនៅនាទី៩០+៦ ។

ចំនួនទឹកប្រាក់ និងពានរង្វាន់ផ្សេងៗ ដែលក្រុមនីមួយៗ ទទួលបានមានដូច ខាងក្រោមនេះ ៖

១. ក្រុមម្ចាស់ជើងឯកភ្នំពេញក្រោន ទទួលបានពាន១, មេដាយមាស និងរង្វាន់ទឹកប្រាក់ ៦០លានរៀល

២. ក្រុមរងជើងឯក ចម្ការកៅស៊ូបឹងកេត មេដាយប្រាក់ និងរង្វាន់អម ៤៦លានរៀល

៣. ក្រុមជាប់លេខ៣ ណាហ្គាខប ទទួលបានមេដាយសំរិទ្ធិ និងរង្វាន់អម ៣៦លានរៀល

៤. គ្រូបង្វឹកដឹកនាំល្អៈ អ៊ុង គង់យ៉ានិត (អគ្គស្នងការដ្នាននគរបាលជាតិ) ទឹកប្រាក់ ១លាន ៥សែនរៀល

៥. ក្រុមលេងល្អ (Fair-Play) Alberex Niigata ទទួលបានទឹកប្រាក់ ៤លានរៀល

៦. អ្នកចាំទីល្អ ឈ្នះស្រោមដៃមាស ស៊ូ យ៉ាទី (ភ្នំពេញក្រោន) ទទួលបាន ១លាន ៥សែនរៀល

៧. កីឡាករស៊ុតបញ្ចូលទី បានច្រើនជាងគេ ២៣គ្រាប់ ឈ្នះស្បែកជើងមាស Batta (ស្វាយរៀង) ទទួលបាន ១លាន ៥សែនរៀល

៨. កីឡាករលេងល្អ ចាន់ វឌ្ឍនាកា (បឹងកេត) ទទួលបានទឹកប្រាក់ ១លាន ៥សែនរៀល ៕


Viewing all articles
Browse latest Browse all 4895

Trending Articles