Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

LG នឹងចេញលក់ស្មាតហ្វូន អេក្រង់បត់បែនបាន នៅចុងឆ្នាំ ២០១៣

$
0
0

កាលពីថ្ងៃពុធ កន្លងទៅនេះ ក្រុមហ៊ុន LG Display បានប្រកាសនឹងនាំយកស្មាតហ្វូនអេក្រង់បត់បែនបាន មកលក់នៅលើទីផ្សារនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៣។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក The Korea Times អ្នកនាំពាក្យក្រុមហ៊ុន LG លោក Frank Lee បាននិយាយថា ក្រុមហ៊ុនសង្ឃឹមថា អតិថិជនរបស់ខ្លួននឹងចេញចិត្តចំពោះស្មាតហ្វូនអេក្រង់បត់បែនបាន បើទោះបីជាវាមិនមានលក្ខណៈពិសេសច្រើនក្ដី ប៉ុន្តែវាជាស្មាតហ្វូនមួយដែលប្លែក។

ក្រុមហ៊ុន LG ក៏មានគម្រោងលក់នូវបន្ទះអេក្រង់ស្មាតហ្វូនបត់បែនបាននេះទៅឲ្យក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេង ដូចជា Apple ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន LG នឹងក្លាយជាគូប្រជែងជាមួយនឹងក្រុមហ៊ុន Samsung លើការចេញលក់ស្មាតហ្វូនអេក្រង់បត់បែននេះ៕

Looking Today


Viewing all articles
Browse latest Browse all 4895

Trending Articles