Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Microsoft ចង់​ទិញ Nokia ប៉ុន្តែ​ការចរចា​មិន​បាន​សម្រេច

$
0
0

ក្រុមហ៊ុន Microsoft បានជួបពិភាក្សាជាមួយនឹង ក្រុមហ៊ុនផលិតទូរស័ព្ទដៃហ្វាំងឡង់ Nokia ដើម្បីទិញយកក្រុមហ៊ុនមួយនេះ ប៉ុន្តែការចរចាមិនបានសម្រេច។ នេះបើយោងតាមសារព័ត៌មាន The Wall Street Journal (WSJ) បានចុះផ្សាយ។

ក្រុមហ៊ុន Microsoft បានមើលឃើញពី ភាពជោគជ័យរបស់ Nokia នាពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេស Nokia បានជោគជ័យលើស្មាតហ្វូនត្រកូល Lumia ដែលប្រើប្រព័ន្ធដំណើរការ Windows Phone 8។

សារព័ត៌មាន WSJ បានបន្តទៀតថា កិច្ចពិភាក្សានេះ អាចត្រូវធ្វើឡើងម្ដងទៀត ប៉ុន្តែរាល់កិច្ចពិភាក្សានីមួយៗ ខាងក្រុមហ៊ុនទាំងពីរ មិនបានប្រកាសឲ្យដឹងនោះទេ ព្រោះជារឿងសម្ងាត់របស់បុគ្គល។

ក្រុមហ៊ុន Microsoft និង Nokia បានសហការគ្នាជាដៃគូ អស់រយៈពេលជាច្រើនឆ្នាំ ហើយនៅពេលដែល Microsoft ចេញប្រព័ន្ធដំណើរការ Windows Phone 7 គឺបាន Nokia ជាអ្នកជួយផ្សព្វផ្សាយ និយាយរួមក្រុមហ៊ុនទាំងពីរនេះ បានសហការគ្នាដើម្បី ទទួលបានផលប្រយោជន៍ទាំងសងខាង។

គួរបញ្ជាក់ផងដែរថា នៅមុននេះ មានសារព័ត៌មានចុះផ្សាយថា ក្រុមហ៊ុន Huawei កំពុងពិចារណាទិញក្រុមហ៊ុន Nokia ប៉ុន្តែ ត្រូវបានអ្នកនាំពាក្យ Huawei ច្រានចោល ព្រមទាំងបដិសេធថា នោះជាព័ត៌មានមិនពិត៕


Viewing all articles
Browse latest Browse all 4895

Trending Articles