Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Van Gaal មកដល់ជំរុំហ្វឹកហាត់ក្លឹប Man Utd ជាផ្លូវការហើយ យប់មិញនេះ

$
0
0

ក្រុងមែនឆេស្ទើ៖ គ្រូបង្វឹកថ្មីរបស់ក្លឹប បិសាចក្រហម Manchester United លោក Louis van Gaal បានធ្វើដំណើរមក ដល់ចក្រភពអង់គ្លេសហើយ យប់មិញនេះ ដោយបានទៅជំរុំហ្វឹកហាត់ របស់ក្លឹបភ្លាមៗ ដើម្បីជួបជុំកូនក្រុម ជំនួយការ និងនាយកប្រតិបត្តិក្លឹបជាដើម ។

ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា គ្រូបង្វឹកជនជាតិ ហូឡង់ រូបនេះត្រូវបានតែងតាំង ជាអ្នកដឹកនាំ Man Utd បន្តជំនួសកៅអីលោក David Moyes ដែលត្រូវបានបណ្តេញចេញពី តំណែងកាលពីខែឧសភា ឆ្នាំ២០១៤មកម្ល៉េះ ក្នុង ខណៈជាប់ភារៈកិច្ចដឹកនាំ ក្រុមជម្រើសជាតិ មច្ចុរាជទឹកក្រូចហូឡង់ក្នុង World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ឈ្នះលេខ៣ បន្ទាប់ពីបំបាក់ក្រុមម្ចាស់ផ្ទះ ៣-០ ។

ស្ថិតក្រោមការដឹកនាំពី សំណាក់គ្រូបង្វឹកវ័យ៦២ឆ្នាំ ដែលមានអតីតកីឡាករ ជើងចាស់ Ryan Giggs ជាគ្រូជំនួយនោះ Man Utd ទើបតែទិញបានកីឡាករ២រូប នៅឡើយទេគឺកីទ្បាករខ្សែបម្រើ Ander Herera មកពីក្លឹប Athletic Bilbao និងកីឡាករខ្សែ ការពារជនជាតិអង់គ្លេស Luke Shaw មកពីក្លឹប Southamptonដោយចំណាយអស់ ទឹកប្រាក់សរុប ៩៥លានដុល្លារអាម៉េរិក មុនចាកចេញទៅ សហរដ្ឋអាម៉េរិក នាថ្ងៃសុក្រស្អែកនេះ ក្នុងការប្រកួតជាលក្ខណៈ មិត្តភាពទេសចរណ៍៥ប្រកួត ដើម្បីដណ្តើមពានរង្វាន់ ICC ។

៥ប្រកួតរបស់ក្លឹប Manchester United នៅទឹកដីសហរដ្ឋអាម៉េរិកគឺជួបក្រុម
23-July: Man vs Los Angeles Galaxy
26-July: Man vs AS Roma
29-July: Man vs Inter Milan
02-August: Man vs Real Madrid
04-July: International Champions Cup final (Miami) ៕

លោក Louis van Gaal (កណ្តាល)

កីទ្បាករខ្សែការពារ Luke Shaw

កីទ្បាករបម្រើ Ander Herera


Viewing all articles
Browse latest Browse all 4895

Trending Articles