Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អេក្រង់ត្បូងកណ្ដៀង iPhone 6 ធន់នឹងការឆ្កូតជាងម៉ូដែលមុនៗ (Video Inside)

$
0
0

ថ្មីនេះៗ នៅលើគេហទំព័រ YouTube មានបុរសម្នាក់ឈ្មោះ Marques Brownlee បានបង្ហោះ វីដេអូមួយ ដែលបង្ហាញពីការសាកល្បង ភាពធន់ និងឆ្កូតឬបត់បែន របស់អេក្រង់ទូរស័ព្ទមួយ ដែលគាត់ បានអះអាងថា គឺជាអេក្រង់ត្បូងកណ្តៀងថ្មីរបស់ iPhone 6។

តាមការបញ្ជាក់ពី Marques Brownlee បានឲ្យដឹងថា iPhone អេក្រង់ ៤,៧ អ៊ីង និង ៥,៥អ៊ីង នឹងប្រើកញ្ចក់ថ្មី ផលិតឡើងពីត្បូងកណ្តៀង ដោយ Appleបានសហការណ៍ ជាមួយក្រុមហ៊ុន GT Advance ជំនួសឲ្យកញ្ចក់ Gorilla ដែលប្រើលើ iPhone 5s និងម៉ូដែលចាស់ៗ។ កញ្ចក់ត្បូងកណ្តៀងថ្មីនេះ មានភាពធន់ខ្លាំង និងការកូតខ្ពស់ បើទោះបីជា យកកូនសោរ កាំបិត ព្រមទាំង មកកូតពីលើក៏គ្មានបញ្ហាដែរ ហើយការបត់បែនធន់ខ្លាំងជាង ច្រើនដង បើធៀបនឹង កញ្ចក់ Gorilla ដែលប្រើលើម៉ូដែលមុន។

គួរបញ្ជាក់ផងដែរថា ព៏ត៌មានទាក់ទងនឹង ត្បូងកណ្ដៀងរបស់អេក្រង់ iPhone 6 ធ្លាប់បានលេចឮកាលពីមុន ម្ដងរួចហើយមកប៉ុន្តែមិនធ្លាប់ មានការ សាកល្បងដូចនៅ ក្នុងវីដេអូនេះនោះទេ៕


Viewing all articles
Browse latest Browse all 4895

Trending Articles