Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

សហព័ន្ធកីឡា​តេ​ក្វាន់​ដូត្រៀម បញ្ចូនកីឡាករ៣រូបទៅប្រកួត Asian Games Inchoen

$
0
0

ភ្នំពេញ: ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ដែលមានស្ទីលកូរ៉េខាងត្បូង ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីជើងខ្លាំង កម្ពុជាចំនួន៣រូប ទៅចូលរួមក្នុងការប្រកួតជើងឯកកីឡាអាស៊ី (The17 Asian Games Inchoen 2014 )លើកទី១៧ នៅ អ៊ីឈាន់ ប្រទេសកូរ៉េខាងត្បូង ។

ការចាប់ផ្ដើមចេញដំណើរពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ខាងមុខនេះ មុនចាប់ផ្តើមប្រកួតជាផ្លូវការនាថ្ងៃទី១១ កក្កដា នាថ្ងៃទី០៨ ខែកក្កដា  ឆ្នាំ២០១៤ម្សិលមិញនេះ ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា បានរៀបចំពិធីបង្ហាញមុខកីឡាករ-កីឡាការិនី ៣រូប ដល់ម្ចាស់ឧបត្ថម្ភធំ និងបណ្តាក្រុមហ៊ុនសប្បុរសជន ដូចជាធនាគារភ្នំពេញពាណិជ្ជ បានបរិច្ចាគចំនួន២.០០០ដុល្លារ ថែមទាំងសប្បុរសជនចូលរួមឧបត្ថម្ភជា ជាង៤.៤០០ដុល្លារអាម៉េរិក ។

ក្នុងពិធីប្រគល់ប្រាក់ឧបត្ថម្ភដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ នួន ភា ជាប្រធាន ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា លោក ជ្រិន  ធា អនុប្រធាន ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា លោក ឆយ យ៉ុង សុក គ្រូជម្រើសជាតិជនជាតិកូរ៉េ និងតំណែងធនាគារភ្នំពេញពាណិជ្ជ បណ្តាលសប្បុរសជនកូរ៉េជាច្រើនរូបទៀត។

កម្មពិធីក្រោមគំនិតផ្តួចផ្តើមរបស់លោក ឆយ យ៉ុង សុក គ្រូជម្រើសជាតិជនជាតិកូរ៉េ  ធ្វើឡើងដើម្បីស្វែងរកជំនួយ ឧបត្ថម្ភ ពីក្រុមហ៊ុននិង សប្បុរសជនក្នុងស្រុកដែលស្រលាញ់ និងជួយលើកស្ទួយវិស័យកីឡា តេក្វាន់ដូកម្ពុជាលើឆាក អន្តរជាតិ ។ លោកបានបញ្ជាក់ថា កីឡាករដែល ត្រៀមនឹងបញ្ជូនទៅនោះរួមមាន កីឡាការិនី ស៊ន ដាវីន ប្រកួតក្នុងទម្ងន់៧៣គ.ក្រឡើង ទី២កីឡាការិនី សន សៀវម៉ី ទម្ងន់ក្រោម៧៣គ.ក្រ និងទី៣កីឡាករ ប៉ាន់ ខេមរា ៕


Viewing all articles
Browse latest Browse all 4895

Trending Articles