Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមស្ថាបនា លីមីតធីត ការពារ​តំណែង​ជើងឯក​បាន​សម្រេច ក្រោយ​បំបាក់ក្រុម Amret ៤-១

$
0
0

ភ្នំពេញៈ ការប្រកួតបាល់ទាត់ដណ្តើម ពានរង្វាន់សមាគមគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឆ្នាំ២០១៤ កាលថ្ងៃអាទិត្យ ទី២៩ ខែមិថុនាកន្លងទៅនេះ ក្រុមបាល់ទាត់ស្ថាបនាលីមីតធីត បានបង្ហាញយុទ្ធសាស្ត្រ លេងរបស់ខ្លួនយ៉ាងល្អ រហូតបានបំបាក់ក្រុម Amret យ៉ាងចាស់ដៃក្នុង លទ្ធផលបច្ចេកទេស ៤-១ ដើម្បីការពារតំណែងជើងឯករបស់ខ្លួន ។

ពេលប្រកួតតង់ទី១ ឃើញថាកីឡាករក្រុមទាំង២ បានបើកការវាយសម្រុកគ្នា យ៉ាងខ្លាំងក្នុងនោះនៅនាទីទី១៦ ខ្សែ ប្រយុទ្ធឆ្នើមរបស់ក្រុម Amret បានជួយក្រុមខ្លួនឲ្យមាន គ្រាប់បាល់នាំមុខ ក្រុមស្ថាបនាលីមីតធីត១គ្រាប់ តាមរយៈការ ទាត់បាល់ពិន័យចម្ងាយ ១១ម៉ែត្របានសម្រេច ដោយស្រួលនោះ ។

ប៉ុន្ដែការទាត់បាល់ប៉េណាល់ទី ដើម្បីយកគ្រាប់បាល់ នាំមុខនៅតង់ទី១នោះ បានធ្វើឲ្យកីឡាករក្រុមស្ថាបនា លីមីតធីត ក្ដៅស្លឹកត្រចៀក ហើយបានប្ដូរយុទ្ធសាស្រ្ដ លេងរហូតវាយបក រកគ្រាប់បាល់បាន ៤គ្រាប់ជាប់ៗគ្នាឯណោះ ។ ការប្ដូរ យុទ្ធសាស្ដ្រដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានធ្វើឲ្យក្រុម ស្ថាបនា លីមីតធីត ទទួលបានជ័យជំនះលើក្រុម Amret ក្នុងលទ្ធផល បច្ចេកទេស ៤-១ តែម្ដង ។

គួរបញ្ជាក់ថា ជោគជ័យលើកនេះ បានធ្វើឲ្យក្រុមបាល់ទាត់ស្ថាបនា លីមីតធីត រក្សាតំណែងជើងឯកពានរង្វាន់ សមាគម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាជាលើកទី២ ដើម្បីបង្កើនប្រជាប្រិយភាព របស់ខ្លួនឲ្យកាន់តែមាន ការចាប់អារម្មណ៍ពីប្រជា ពលរដ្ឋខ្មែរទាំងអស់ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមដែលទើបការពារ តំណែងជើងឯកបាន សម្រេចមួយនេះ កាលពីថ្ងៃទី២៦ មិថុនាកន្លងទៅ ក៏បានទទួលពានរង្វាន់ The Outstanding Retail MFI Award ពីក្រុមទិន្ន័យអន្តរជាតិ International Data Group (IDG) ផងដែរ ។


Viewing all articles
Browse latest Browse all 4895

Trending Articles