មានសេចក្ដីរាយការណ៍ថ្មីមួយ បានចុះផ្សាយនៅ ថ្ងៃចន្ទម្សិលមិញនេះថា ក្រុមហ៊ុនផ្គត់ផ្គង់ Apple កំពុងតែប្រឈមមុខ នឹងការផលិត iPhone 6។
យោងតាមការចុះផ្សាយរបស់ Phone Arena បានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់បាន ជួបនូវបញ្ហាធំមួយគឺ ពាក់ព័ន្ធនឹងអេក្រង់ ដោយសារតែ iPhone 6 មានអេក្រង់ស្ដើងជាងមុន ដូច្នេះហើយក្រុមហ៊ុន ផ្គត់ផ្គង់ពិបាកក្នុងការផលិត។
នៅមុននេះ មានព័ត៌មានចចាមអារ៉ាម បានចុះផ្សាយថា ក្រុមហ៊ុនផ្គត់ផ្គង់ iPhone 6 នឹងចាប់ផ្ដើមផលិតនៅខែក្រោយ ព្រោះថាក្រុមហ៊ុន Apple នឹងបង្ហាញវានៅកញ្ញា៕