Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្ដូរ​ទីតាំង​ប្រកួត​ កីឡាជិះ​កង់​ ដើម្បីជួយ​កុមារក្រីក្រ​ នៅតំបន់​អង្គរ

$
0
0

ភ្នំពេញៈ ការប្រកួតកីឡាជិះកង់ សប្បុរសធម៌ ដើម្បីជួយដល់កុមារក្រីក្រ ក្នុងប្រទេសកម្ពុជាលើកទី៩ ដែលគ្រោងនឹងធ្វើ ឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ នេះបានប្ដូរទីតាំង ប្រកួតពីតំបន់ខាងមុខ ប្រាសាទអង្គរ ទៅកន្លែងថ្មីវិញហើយ គឺទីលាន ប្រជល់ដំរី ។

នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកក្កដានេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានរៀបចំសន្នីសីទ សារព័ត៌មានមួយស្ដីពីការ “ជិះកង់ ដើម្បីជួយកុមារ” ដោយមានការ ចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោកស្រី ហង្ស ពីផល នាយិការអង្គការ ភូមិគោលដៅ អន្ដរជាតិ និងតំណាងអ្នកឧបត្ថម្ភ ស្រាបៀរអង្គរព្រមទាំង មន្ដ្រីគណៈកម្មការ បច្ចេកទេសជា ច្រើននាក់ទៀត ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ជិះកង់ប្រណាំង ដើម្បីស្វែករកថវិកា មកជួយដល់កុមារក្រីក្រ ក្នុងប្រទេសកម្ពុជាឆ្នាំនេះ គឺជាលើកទី៩ ហើយដែលគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងអង្គការភូមិគោលដៅអន្ដរជាតិ សហការគ្នារៀបចំ ឡើងនៅបរិវេណ ខាងមុខប្រាសាទអង្គរ ដើម្បីជួយដល់កុមារ ទីទាល់ក្រ ដែលកំពុងរស់នៅតាមបណ្ដា អង្គការមួយចំនួន ក្នុងប្រទេសកម្ពុជា ។

ទាក់ទងនឹងការប្រកាស កាលបរិច្ឆេទត្រៀម រៀបចំព្រឹត្តិការណ៍ អន្ដរជាតិខាងលើលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា “ឆ្លង កាត់បទពិសោធន៍ កាលពីឆ្នាំមុនៗឃើញថា ការៀបចំនៅមុខអង្គរ មានភាពចង្អៀតបន្ដិច អញ្ចឹងឆ្នាំនេះ យើងនឹងប្ដូរទី តាំងប្រកួតពីខាងមុខអង្គរ ទៅកន្លែងទីលាន ជល់ដំរីវិញម្ដង ។ ប៉ុន្ដែពេលនេះ គណៈកម្មាធិការជាតិ បានពិគ្រោះយោបល់ ជាមួយអាជ្ញាធរអប្សរាហើយ ហើយអាជ្ញាធរអប្សរា ក៏បានយល់ ព្រមតាមការ ពិគ្រោះយោបល់ ផ្ទាល់មាត់ដែរ ប៉ុន្ដែយើងត្រូវការលិខិត បញ្ជាក់ជាផ្លូវការសិន” ។

អគ្គលេខាធិការរូបនេះ បានបន្ដថា ក្នុងកិច្ចពិគ្រោះយោបល់ ជាមួយអាជ្ញាធរអប្សរា កាលពីកន្លងទៅ អាជ្ញាធរអប្សរា ក៏បាន ផ្ដល់យោបល់ដែរថា ការប្ដូរទីតាំងទៅប្រកួត និងបញ្ចប់នៅទីលាន ជល់ដំរីនោះ គឺល្អ ព្រោះមានទីកន្លែងធំទូលាយ ដែល អាចធ្វើឲ្យអ្នកចូលរួម ងាយស្រួលក្នុងការប្រកួត ហើយក៏ជាការទាក់ទាញ ឲ្យមានអ្នកចូលរួមប្រកួត កាន់តែមានការកើន ឡើងច្រើនផងដែរ ។

លោកស្រី ហង្ស ពីផល បានមានប្រសាសន៍ថា ឆ្នាំនេះអង្គការលោកស្រី នឹងខំប្រឹងស្វែងរកថវិកា ឲ្យបានច្រើនជាងឆ្នាំ មុនៗតាមរយៈព្រឹត្តិការណ៍ ជិះកង់ ដើម្បីជួយកុមារនេះ ។ ចំណែកលោក វ៉ាន់ ថន អគ្គលេខាធិការ សហព័ន្ធកីឡាខ្មែរ ទោចក្រយាន ក៏បានប្ដេជ្ញាចិត្ត ចូលរួមរៀបចំ និងផ្ដល់ល័ក្ខខ័ណ្ឌ បច្ចេកទេសមួយចំនួនទៀត នៅលើផ្លូវសម្រាប់ធ្វើការ ប្រកួត ព្រោះលោកយល់ឃើញថា ការប្រកួតកង់គួក មានល្បឿនលឿនណាស់  ដូច្នេះយើងត្រូវរកទីតាំងដែលល្អ ទើបរៀបចំទៅទទួលបាន សមិទ្ធិផលល្អប្រសើរ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣កន្លងទៅ អ្នកចូលរួមជិះកង់ ដើម្បីជួយដល់កុមារ ក្រីក្រក្នុងប្រទេសកម្ពុជានេះ គឺមាន ចំនួន៧៣០នាក់ឯណោះ ក្នុងនោះពាក់កណ្ដាល ជាជនបរទេស ដែលមានពី៣៦ប្រទេស រីឯពាក់កណ្ដាលទៀត ជាជន ជាតិខ្មែរហើយ ។ ចំពោះអ្នកចុះឈ្មោះចូល រួមរៀបចំឆ្នាំនេះ គឺបរទេសអាយុ១៨ឆ្នាំ ឡើងតម្លៃ៨៥ដុល្លារ និង ២៥ដុល្លារ សម្រាប់អាក្រោម១៦ឆ្នាំ ។ រីឯប្រជាពលរដ្ឋខ្មែរ អាយុ១៨ឆ្នាំឡើង ត្រូវបង់ប្រាក់ចំនួន២៥ដុល្លារ និង១៥ដុល្លារ សម្រាប់ មនុស្សអាយុក្រោម១៦ឆ្នាំ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles