Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Honda ផលិតយន្តហោះ ជាលើកដំបូង នឹងដាក់ ដំណើរការ ហោះហើរ នៅឆ្នាំក្រោយ

$
0
0

តូក្យូ៖ ក្រុមហ៊ុនផលិត និងចែកចាយរថយន្ត ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន បានប្រកាសឲ្យដឹងថា នៅឆ្នាំក្រោយ Honda នឹងដាក់ ឲ្យដំណើរការហោះហើរ ជើងយន្តហោះដែលបានផលិត ឡើងជាលើកដំបូង ដោយក្រុមហ៊ុន ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយក្រុមហ៊ុន Honda បានបញ្ជាក់ថា យន្តហោះដែលផលិតឡើងនេះ មានរយៈពេលនៃ ការហោះហើរ៨៤នាទី ដោយក្រុមហ៊ុនមាន រោងចក្រផលិតវាឡើងនៅក្បែរ ស្នាក់ការកណ្តាលក្រុមហ៊ុន តែម្តង ដែលស្ថិតនៅ ហ្គ្រីនបូ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក ។

លោក Michimasa Fujino ប្រធានគ្រប់គ្រប់ការហោះហើរ និងជានាយកប្រតិបត្តិក្រុមហ៊ុន Honda បានលើកឡើងថា "នេះជាការ ហោះហើរលើកដំបូងហើយ ។ ក្រុមហ៊ុននឹងចាប់ដំណើរការហោះហើរនៅឆ្នាំក្រោយ" ។ លោកបានបន្ថែមថា "សព្វថ្ងៃនេះយើងនាំគ្នា ប្រឹងប្រែងផលិតយន្តហោះ ព្រោះសម្រាប់បម្រើដល់ទីផ្សារហោះហើរ របស់ពិភពលោក" ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ដែរថា តាមផែនការយន្តហោះដែលផលិតឡើងដោយក្រុមហ៊ុន Honda នឹងត្រូវចែកចាយលើទីផ្សារមួយចំនួននៅអាម៉េរិកខាងជើង និងអឺរ៉ុប តាមរយៈសាខាចែកចាយរបស់ក្រុមហ៊ុនតែម្តង ។

 សូមបញ្ជាក់ថា យន្តហោះដែលផលិតឡើងនេះ អាចផ្ទុកអ្នកដំណើរបាន៥នាក់ ដែលជាខ្នាតទូទៅ របស់យន្តហោះធុនតូច របស់ពិភពលោក ហើយយន្តហោះនេះផលិតឡើងដែលមានល្បឿន៤៨៣ម៉ាយក្នុង១ម៉ោង ស្មើនឹង៧៧៧គីឡូម៉ែត្រក្នុង១ម៉ោង ។

 ក្រុមហ៊ុនបានបញ្ជាក់ច្បាស់ថា ក្នុង១គ្រឿងមានតម្លៃ៤,៥លានដុល្លារ សហរដ្ឋអាម៉េរិក ៕


Viewing all articles
Browse latest Browse all 4895

Trending Articles