Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វង្ស ណយ, ប៊ុនថេន និងសោភ័ណ្ឌ ដណ្ដើម​បាន​ខ្សែក្រវាត់​ ខណៈ​ ស្រី ខួច ចាញ់​នៅ​បា​រាំង

$
0
0

ភ្នំពេញៈ ព្រឹត្តិការណ៍ប្រដាល់ដណ្ដើម ខ្សែក្រវាត់ប្រចាំ តំបន់អាស៊ី-អឺរ៉ុប នៅទីក្រុងលីយ៉ុង ប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែមិថុនាម្សិលមិញ កីឡាករជើងខ្លាំងកម្ពុជា ចំនួន ៣រូប រួមមានកីឡាករ វង្ស ណយ, សេន ប៊ុនថេន និងកីឡាករ រឿង សោភ័ណ្ឌ បានដណ្ដើមខ្សែក្រវាត់ ម្នាក់មួយៗដូចគ្នា ខណៈកីឡាការិនី វី ស្រីខួច ត្រូវបរាជ័យក្រោមថ្វីដៃគូប្រកួតរបស់ខ្លួន ។

យោងតាមការបង្ហោះ លទ្ធផលប្រកួតលើ Facebook របស់កីឡាករ វង្ស ណយ បានឲ្យដឹងថា អ្នកលេងក្បាច់គុនបុរាណខ្មែរ ៣រូប ក្នុងចំណោម ៤រូប ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍អន្ដរជាតិ ដ៏ធំខាងលើ បានវាយកីឡាករបរទេសដណ្ដើម យកខ្សែក្រវាត់ដូចៗគ្នា ដែលក្នុងនោះកីឡាករ វង្ស ណយ សិស្សគុនក្លឹបកងពលតូច លេខ៣១ វាយឈ្នះគូប្រកួតដោយពិន្ទុ, កីឡាករ សេន ប៊ុនថេន អ្នកលេងទម្ងន់ជើងក្នុងក្លឹបក្រសួងមហាផ្ទៃ និងកីឡាករ រឿង សោភ័ណ្ឌ មកពីក្លឹបម្កុដរាជសីហ៍កីឡា បានផ្ដួលគូប្រកួត របស់ខ្លួនឲ្យសន្លប់ ត្រឹមទឹកទី៣ដូចគ្នា ។

ប៉ុន្ដែសំណាងមិនល្អ កីឡាការិនី វី ស្រីខួន ដែលធ្លាប់វាយយកឈ្នះ កីឡាការិនីម្ចាស់ផ្ទះបារាំង កាលពីថ្ងៃទី០៧ ខែមិថុនាកន្លងទៅនោះ បានបាត់ បង់ឱកាសដណ្ដើម យកខ្សែក្រវាត់ទី២របស់ខ្លួន បន្ទាប់ពីប្រកួតចាញ់ គូប្រកួតរបស់ខ្លួន ។ ទោះជាយ៉ាងណា កីឡាករ វង្ស ណយ ដែលទើប ដណ្ដើមបាន ខ្សែក្រវាត់ទី២ នៅប្រទេសបារាំងនេះ មិនបានបញ្ជាក់ថា កីឡាករកម្ពុជាបានវាយឈ្នះកីឡាករ មកពីប្រទេស ណាខ្លះនោះទេ ។

សរុបលទ្ធផលការប្រកួត ២លើក ពោលគឺនៅថ្ងៃទី០៧ និងថ្ងៃទី២៨ ខែមិថុនានេះ កីឡាករកម្ពុជា ដណ្ដើមបានខ្សែក្រវាត់ចំនួន៦ ក្នុងព្រឹត្តិការណ៍ ប្រដាល់ជើងឯក ប្រចាំតំបន់អាស៊ី-អឺរ៉ុបនេះ ដែលក្នុងនោះកីឡាករ វង្ស ណយ រកបានខ្សែក្រវាត់២ម្នាក់ឯង, កីឡាករ សេន ប៊ុន រកបាន ១ខ្សែ, កីឡាករ រឿង សោភ័ណ្ឌ រកបាន ១ខ្សែ, កីឡាករ សែន រ៉ាឌី រកបាន ១ខ្សែ(មកស្រុកកំណើតមុនគេ) និងកីឡាការិនី រកបាន ១ខ្សែ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles