Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

U16ភ្នំពេញក្រោន បន្ដយកឈ្នះក្រុម Guangdong FC ចិន ២-១

$
0
0

ភ្នំពេញៈ ជំនួបជើងទី២ក្នុងព្រឹត្តិការណ៍ បាល់ទាត់ដណ្ដើម ពានរង្វាន់ Asia Champions Trophy 2014 ជាមួយក្រុម U16 Guangdong FC របស់ប្រទេសចិន នៅលើទីលានពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ (U16) របស់ក្លឹបភ្នំពេញក្រោន បានបន្ដយកឈ្នះទៀត ហើយ ក្នុងលទ្ធផលបច្ចេកទេស ២-១ នៅក្នុងទឹកដីរបស់ខ្លួន ។

កាលពីជួបគ្នាជើងទី១ នៅប្រទេសចិន ក្រុម U16ភ្នំពេញក្រោន ធ្លាប់បានយកឈ្នះ ក្រុម Guangdong FC ម្ដងមកហើយ ជាមួយនឹងលទ្ធផល ២-១ដូចគ្នាដែរ នៅក្រោមតំណក់ទឹកភ្លៀង ដ៏ត្រជាក់នាពេលនោះ ។ ប្រកួតដ៏តឹងតែង ក្នុងជំនួបលើកចុងក្រោយនេះ តង់ទី១ កីឡាករ អ៊ុន ចាន់ប៉ូលីន បានរកគ្រាប់នាំមុខ ១គ្រាប់ឲ្យ ភ្នំពេញក្រោន នៅនាទីទី៤២ ។ ប៉ុន្ដែសំណាងមិនល្អ ចូលតង់ទី២ភ្លាម កីឡាករ លី ចាន់មីង បានជួយឲ្យក្រុម Guangdong FC តាមស្មើ ភ្នំពេញក្រោនវិញ ។

បន្ទាប់ពីក្រុមU16 ភ្នំពេញក្រោន និងក្រុម Guangdong FC មានគ្រាប់បាល់ស្មើគ្នា ១-១ ត្រឹមដើមតង់ទី២នោះ កីឡាករក្រុមទាំង២ ហាក់បង្កើតការវាយសម្រុកគ្នាយ៉ាងខ្លាំង រហូតដល់ចុងតង់កីឡាករ សូត បារាំង រកបាន១គ្រាប់ បន្ថែមទៀតឲ្យភ្នំពេញក្រោន ដែលជាគ្រាប់បាល់ជ័យជំនះតែម្ដង នៅនាទីទី៨៦ ។ ចប់ការប្រកួតក្រុម U16 ភ្នំពេញក្រោន ឈ្នះក្រុម Guangdong FC ដោយលទ្ធផលបច្ចេកទេស ២-១ ។

សូមបញ្ជាក់ថា ជោគជ័យរបស់ក្រុម U16ភ្នំពេញក្រោន លើកទី២នេះ ធ្វើឲ្យ៧ប្រកួតរបស់ខ្លួន ឈ្នះ៣, ចាញ់៣ និងស្មើ១ រកបាន ១០ពិន្ទុ ហើយនៅសប្ដាហ៍ក្រោយនេះ ក្រុម U16ភ្នំពេញក្រោន នឹងធ្វើដំណើរ ទៅប្រទេសមីយ៉ាន់ម៉ា វិញម្ដង ដើម្បីជួបប្រកួតជាមួយក្រុម U16មីយ៉ាន់ម៉ា នៅក្រោយពេលជួបគ្នាជើងទី១ នៅពហុកីឡដ្ឋានជាតិ ក្រុម U16ភ្នំពេញក្រោន បានចាញ់ក្រុម U16មីយ៉ាន់ម៉ា ក្នុងលទ្ធផលបច្ចេកទេស ០-១ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles