Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Samsung បង្ហាញ​គ្រឿង​លំអ​យ៉ាង​ប្រណិត ដើម្បី​បង្កើន​សមត្ថភាព ភាពងាយ​ស្រួល និង​សោភ័ណភាព Samsung Galaxy Tab S របស់​លោកអ្នក

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Samsung Electronics បានប្រកាសបង្ហាញ គ្រឿងលំអ Galaxy Tab S ទើបដាក់បង្ហាញថ្មីៗនេះ។ គ្រឿងលំអនីមួយៗរចនាឡើង ដើម្បីបំពេញ ក៏ដូចជាផ្តល់ជូននូវឧបករណ៍ Tablet របស់លោកអ្នក នូវភាពរលោងស្រស់ស្អាត ទាន់សម័យ ដែលត្រូវបានបង្កើតឡើង ដើម្បីឈានដល់កម្រិត អតិបរមានៃបទពិសោធន៍ មើលវីដេអូ និងផលិតភាពរបស់ខ្លួន។ ចំពោះគ្រប់គ្រឿងលំអថ្មីនេះ ផ្តល់ជូនអត្ថប្រយោជន៍ នៃលក្ខណៈពិសេសដល់ Galaxy Tab S ដែលលាតសន្ធឹងនូវសមត្ថភាព របស់ខ្លួន និងធ្វើឱ្យកាន់តែប្រសើរឡើង លើកិច្ចការជាច្រើន ដើម្បីឱ្យអ្នកប្រើប្រាស់ អាចរីករាយនឹងគុណសម្បត្តិ ទាំងអស់របស់ Samsung Galaxy S ដើម្បីពង្រីកសក្តានុពល ឱ្យបានធំបំផុត។

ម្ចាស់ Galaxy Tab S នឹងទទួលបានជម្រើស ជាច្រើននៃគម្រប (Cover) រចនាយ៉ាងប្រណិតស្រស់ស្អាត។ ជាមួយគម្របប្រភេទ Book Cover អាចផ្តល់ជូននូវរបៀប ដាក់ Galaxy Tab S ក្នុងបីសណ្ឋានផ្សេងគ្នា សម្រាប់ភាពងាយស្រួលបំផុត ក្នុងការមើលវីដេអូ ការអាន ឬ ការវាយអក្សរ។ សម្រាប់អ្នកប្រើប្រាស់ ដែលកំពុងរកមើលគម្រប មានភាពការពារខ្ពស់ និងស្តើង ពេលនេះ Samsung បានផ្តល់នូវគម្របប្រភេទ Simple Cover ដែលស័ក្តិសមឥតខ្ចោះ ជាមួយការការពារ និងទម្ងន់ដ៏ស្រាល ។
អ្វីដែលរឹតតែសម្បើមអស្ចារ្យ ដើម្បីលើកកម្ពស់សមត្ថភាពមុខងារ និងផលិតភាពរបស់ Galaxy Tab s គឺក្តារចុចប៊្លូធូស Samsung (Samsung Bluetooth Keyboard)។ ក្តារចុចនេះត្រូវបានរចនាឡើង ជាពិសេស ដូចទៅនឹងក្តារចុចកំព្យូទ័រយួរដៃ ដែលធ្វើឱ្យវាមានទំនាក់ទំនង រវាងគ្នាកាន់តែល្អ និងកាន់តែប្រសើរដល់អ្នកប្រើ Galaxy Tab S ជាមួយលក្ខណៈពិសេស នៃក្តារ ចុច Galaxy Tab S និងគ្រាប់ក្តារចុចកោង។

ដើម្បីបង្កើនបទពិសោធន៍ នៃ Galaxy Tab S ទៅកាន់មួយកម្រិតទៀត អ្នកប្រើប្រាស់ក៏អាចរីករាយ ជាមួយនឹងប្រព័ន្ធបំពងសម្លេងដ៏ពីរោះតែមួយគត់ ពីកាសស្តាប់តន្រ្តី Samsung Level។ ការអភិវឌ្ឍន៍ នៃដើមកំណើតជាអ្នកឈានមុខគេ លើផលិតផលទូរស័ព្ទចល័តក្នុងឧស្សាហកម្មនេះ កាសស្តាប់ តន្រ្តី Level Series ដែលមានដូចជា Level Over, Level On និង Level In ផ្តល់ជូននូវឧបករណ៍សម្លេង ដែលមានគុណភាពសំឡេង ស្រួយ រណ្តំអារម្មណ៍ ក៏ដូចជាភាពងាយស្រួល ដាក់តាមខ្លួន និងការរចនាស្រស់ស្អាតទាន់សម័យ ដែលពិតជាធ្វើឱ្យអ្នកប្រើប្រាស់ Galaxy Tab S ទទួលបាននូវបទពិសោធន៍ សំឡេងដ៏ពីរោះល្អបំផុត។

អំពី Samsung Galaxy Tab S
Samsung Galaxy Tab S គឺជា Tablet ស្តើង និងស្រាលបំផុតរបស់ Samsung ជាមួយបច្ចេកវិជ្ជាអេក្រង់ Super AMOLED WQXGA (2560x1600, 16:10) ដែលរចនាឡើងដើម្បីផ្ដល់នូវវិសាលភាពនៃរូបភាពពណ៌ធម្មជាតិត្រជាក់ភ្នែកផុសឡើងគ្មានគូប្រៀប។ Samsung Galaxy Tab s ត្រូវបានបំពាក់ជាមួយនឹងលក្ខណៈពិសេស ដើម្បីបង្កើនផលិតភាព កាន់តែប្រសើរឡើង សម្រាប់កិច្ចការច្រើន បានយ៉ាងងាយស្រួលនៅ ក្នុងរូបរាងដ៏ប្រណិតទាន់សម័យ និងភាពងាយស្រួល។ Galaxy Tab s នឹងមានដាក់លក់នៅលើ ទីផ្សារជាមួយជម្រើសអេក្រង់ 10.5 អ៊ីញ និង 8.4 អ៊ីញ និងមានព៌ណទង់ដែង និង ព៌ណសភ្លឺផងដែរ៕


Viewing all articles
Browse latest Browse all 4895

Trending Articles