ខណៈពេលដែលអ្នកគាំទ្រ Apple ជាច្រើនកំពុងតែទន្ធឹងរង់ចាំវត្តមាន iPhone ថ្មី ដែលត្រូវបានគេរំពឹងថាជា iPhone 6 នោះ នៅពេលនេះ សារព័ត៌មានជប៉ុន បានបង្ហាញពីវីដេអូមួយ នៅលើគេហទំព័រ YouTube ដែលនិយាយអំពីសម្បករបស់ iPhone 6។
នៅក្នុងវីដេអូបានបង្ហាញពីសម្បករបស់ iPhone 6 ដែលត្រូវបានគេប៉ាន់ប្រមាណថា វាមានទំហំអេក្រង់ប្រហែលជា ៤,៧អ៉ីញ មានលក្ខណៈប្រហាក់ប្រហែល នឹងរូបភាពដែលធ្លាប់បាន បែកធ្លាយកាលពីកន្លងមក។
សារព័ត៌មានជប៉ុន បានបញ្ជាក់បន្ថែមថា iPhone 6 ប្រហែលជាមានតម្លៃ ថ្លៃជាងម៉ូដែលមុនៗ ចន្លោះពី ១៥០-១៩០ដុល្លារអាម៉េរិក ហើយអាចនឹងលក់ដាច់ជាង iPhone 5S ព្រោះថាវាមានអេក្រង់ធំជាងមុន ហើយមានមុខងារដូចគ្នាទៅនឹង iPhone 5S ជាពិសេសគឺបានបន្ថែមលក្ខណៈពិសេសជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា iPhone 6 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ជាមួយនឹងអេក្រង់ទំហំ ២ពីផ្សេងគ្នា ដោយមួយទំហំ ៤,៧អ៉ីញ និងមួយទៀត ៥,៥អ៉ីញ៕