Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

រដ្ឋាភិបាលផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តជាង ១ពាន់លានរៀល ដល់អត្ដពលិក Asean Para Games លើកទី៧ ឆ្នាំ២០១៤​ នៅមីយ៉ាន់ម៉ា

$
0
0

ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១១ ខែមិថុនានេះ បាន នាំយកថវិកា របស់រាជរដ្ឋាភិបាល កម្ពុជាចំនួន ១.០៤៦.២០០.០០០រៀល ដើម្បី ប្រគល់ជូន ដល់ក្រុមកីឡាករ ជនពិការកម្ពុជា ដែលទើបដណ្ដើម បានមេដាយ ពីព្រឹត្តិការណ៍ Asean Para Games លើកទី៧ កាលពីដើមឆ្នាំ២០១៤ កន្លងទៅនេះ ។

អគ្គលេខាធិការកីឡា ប៉ារ៉ាឡាំពិកកម្ពុជាលោក យី វាសនា បានថ្លែងឲ្យដឹងថា “បេសកម្មលើកទី៧ នៃការចូល រួមប្រកួត កីឡា Asean Para Games នៅទីក្រុងណៃ ពីដោយប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០១៤នេះ គឺក្រុមអត្ត ពលិកជនពិការកម្ពុជាយើង ដណ្ដើមបានមេដាយ សរុបចំនួន៣២គ្រឿង ក្នុងនោះមានមេដាយ មាស៤គ្រឿង, ប្រាក់ ១១គ្រឿង និងសំរឹទ្ធ១៧គ្រឿង ក្នុងចំណោមអត្តពលិក សរុប២៣នាក់ ប៉ុណ្ណោះដែលបាន បញ្ជូនទៅចូលរួមព្រឹត្តិ ការណ៍ប្រចាំតំបន់ដ៏ធំមួយនេះ ដែលដឹកនាំដោយប្រតិភូ និងគ្រូបង្វឹកចំនួន ១៣នាក់ ផ្សេងទៀត” ។

ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តជូនដល់ ក្រុមអត្តលិកខាងលើ លោកបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា “ដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី វិស័យកីឡាកម្ពុជា ក៏កាន់តែមានការរីកចម្រើន ខ្លាំងឡើងៗ ។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាល កម្ពុជាថែមទាំង បានធ្វើវិសោធនកម្ម លើអនុក្រឹត្យស្ដីពីការ ផ្ដល់ប្រាក់រង្វាន់ជ័យលាភី និងប្រាក់ ឧបត្ថម្ភចំពោះ អត្តពលិក និងគ្រូបង្វឹកក្នុង ការប្រកួតជាលក្ខណៈអន្ដរជាតិ ដើម្បីបង្កើនប្រាក់រង្វាន់ លើកទឹកចិត្ត បន្ថែមទៀត ក្នុងគោលបំណងជំរុញ លើកទឹក កីឡាករ-កីឡាការិនី ដែលខិតខំប្រកួត ដណ្ដើមមេដាយជូន ប្រទេសជាតិ មាតុភូមិយើង” ។

លោកបន្ដទៀតថា ជាក់ស្ដែងសម្រាប់ ជ័យលាភីពីព្រឹត្តិការណ៍ Asean Para Games លើកទី៧នេះ រាជរដ្ឋា ភិបាលកម្ពុជា បានចំណាយប្រាក់ រហូតដល់ទៅ ១.០៤៦.២០០.០០០រៀលឯណោះ ដើម្បីលើកទឹកចិត្ដដល់ អត្តពលិក និងគ្រូបង្វឹក ដែលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រកួតប្រជែង រហូតទទួលបាន លទ្ធផល ល្អប្រសើរដូច្នេះ ។ ហើយលោកក៏ចូលរួមជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែម ទៀត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងគ្រប់វិស័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកប ដោយឆន្ទៈខ្ពស់ ស្របតាមពាក្យស្លោកថា «ពិការតែកាយ តែចិត្តមិនពិការឡើយ»។ ជាពិសេសគឺត្រៀម ដណ្ដើមជ័យលាភី ក្នុងព្រឹត្តិការណ៍ Asean Para Games លើកទី៨ នៅប្រទេសសិង្ហបុរី នាឆ្នាំ២០១៥ខាងមុខនេះ ។

ដោយយោងតាម អនុក្រឹត្យលេខ ៥៣២ អនក្រ.បក របស់រាជរដ្ឋាភិបាល សម្រាប់ការផ្ដល់ប្រាក់ រង្វាន់លើកទឹក ចិត្តចំពោះ កីឡាករដណ្ដើមបានជ័យលាភី Asean Para Games លើកទី៧នេះ គឺមេដាយមាស ១គ្រឿងទទួល បាន ៤០លានរៀល, មេប្រាក់ ១គ្រឿង ៣០លានរៀល និងមេដាយសំរិទ្ធ ១គ្រឿង ១៦លានរៀល ។ ក្នុងនាម ជាតំណាងកីឡាករ និងគ្រូបង្វឹក លោក យី វាសនា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រាក់រង្វាន់ ទាំងអស់ ហើយលោកបានប្ដេជ្ញាចិត្តថា នឹងខិតខំដឹកនាំកីឡាករ-កីឡាការិនីជនពិការកម្ពុជា ដណ្ដើមបន្ថែម ទៀត ដើម្បីធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេស មានសក្ដានុពល ខ្លាំងឡើងៗ លើវិស័យកីឡាមួយនេះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles