Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បញ្ចប់ការប្រកួតកីឡា សីប៉ាក់តាក្រថ្នាក់ជាតិ ឆ្នាំ២០១៤

$
0
0

ភ្នំពេញៈ ការប្រកួតកីឡាសីប៉ាក់តាក្រ ជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៤ ដែលបានរៀបចំ ដោយក្រសួង អប់រំយុវជន និងកីឡា សហការជាមួយសហព័ន្ធ កីឡាសីប៉ាក់តាក្រកម្ពុជា បានបញ្ចប់ការប្រកួតហើយ កាល ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ ។

ដោយបានអញ្ជើញចូលរួមជា អធិបតីក្នុងពិធីបំពាក់មេដាយ និងប្រគល់ពានដល់ជ័យលាភីលោក អ៊ុក សិទ្ធីជាតិ អគ្គនា យកនៃអគ្គនាយកដ្ឋាន កីឡាក្រសួងអប់រំយុវជន និងកីឡាលោកហ៊ុន សាមុត ប្រធាននាយក ដ្ឋានអប់រំកាយ និងកីឡា និងលោក បឹង គឹមតោ ដែលជាអនុប្រធាននាយដ្ឋាន ក៏បានចូលរួមដែរ ។

លោក ឈួន ឡេង អគ្គលេខាធិការសហព័ន្ធ កីឡាសីប៉ាក់តាក្រកម្ពុជា បានឲ្យដឹងក្នុងពិធីបិទ ការប្រកួតថា ការប្រកួត កីឡាសីប៉ាក់តា ក្រជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៤នេះមានក្លឹប និងសមាគមចំនួន ១៧ទូទាំង ប្រទេសមកចូលរួមប្រកួត ដែលមានកីឡាករ ៣០៧នាក់ កីឡាការិនី៦០នាក់ សរុបចំនួន៣៦៧នាក់ ។

ជាមួយគ្នានោះដែរលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា បានឲ្យដឹងថា លទ្ធផលដែលទទួល បាននាពេល នេះ គឺមិនទាន់ឆ្លើយតបតាម បំណងប្រាថ្នារបស់ក្រសួង នៅឡើយទេ ដូច្នេះក្លឹប សមាគម ត្រូវតែខិតខំបង្វឹក កីឡាករ កីឡាការិនីបន្ថែមទៀត ដើម្បីឈានទៅទទួល ជោគជ័យក្នុងការប្រកួត លើឆាកអន្តរជាតិនានា ។

ចំពោះលទ្ធផលចំណាត់ថ្នាក់ ក្នុងវិញ្ញាសា ២នាក់ទល់ ២នាក់ ផ្នែកនារីលេខ១ បានមេដាយមាស ដែលមាន កីឡាការិនី សន សោភ័ណ្ឌ, សន សុភាព និង ហាំ ដាវី មកពីក្លឹបក្រសួងការពារជាតិ ចំណាត់ថ្នាក់លេខ២ ក្លឹបព្រះខ័នរាជ និង ចំណាត់ថ្នាក់លេខ៣ មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល-១ ។

វិញ្ញាសា ២នាក់ទល់២នាក់ បុរសក្របខណ្ឌក-២ ចំណាត់លេខ១ ក្រុមកំពត៥ ដែលមានកីឡាករ ក្រិច ហំសាន់សាក់,រតនាបុត្រ និង នុត វិសាល និងចំណាត់ថ្នាក់លេខ២ ក្រុមកំពត៣ និងចំណាត់ថ្នាក់លេខ៣ ក្រុមបានលុង១ ។

វិញ្ញាសា ៣នាក់ទល់ ៣នាក់នារី ចំណាត់ថ្នាក់លេខ១ ក្រុមក្រសួងការពារជាតិ ដែលមានកីឡាការិនី ឯម ពិសិដ្ឋ, សន សោភ័ណ្ឌ, អ៊ុក សុខសាន្ត, សន សុភាព និង ញឹម ស្រនាថ ។ ចំណាត់ថ្នាក់លេខ២ ក្លឹបព្រះខ័នរាជ និងចំណាត់ថ្នាក់ លេខ៣ មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល-១ ។

វិញ្ញាសា ៣នាក់ទល់៣នាក់ បុរសក្របខ័ណ្ឌក-២ ចំណាត់ថ្នាក់លេខ១ ក្រុមកំពតក្រុង៣ ដែលមានកីឡាករប៉ក់ រដ្ឋា សេក សូរិយា, គ្រុយ ដារ៉ា ហ៊ុលភក្តី និង ផន សម្ភស្ស ចំណាត់ថ្នាក់លេខ២ ក្រុមសមាគមគ្រូបង្រៀន T.S.H និងចំណាត់ថ្នាក់លេខ៣ ខេត្តកណ្ដាល២ ។

វិញ្ញាសា ២នាក់ទល់ ២នាក់បុរសក្របខ័ណ្ឌក-១ ចំណាត់ថ្នាក់លេខ១ បានទៅមជ្ឈមណ្ឌលកីឡា កងយោធ ពលខេមរភូមិន្ទ ដែលមានកីឡាករណាង សុភាព ឈិន វិទូ និងសុភៈ ចននី ចំណាត់ថ្នាក់លេខ២ ក្រសួងការពា រជាតិ និងចំណាត់ ថ្នាក់លេខ៣ ក្លឹបព្រះខ័នរាជ១ ។

វិញ្ញាសា ៣នាក់ទល់៣នាក់បុរស ក្របខ័ណ្ឌក-១ ចំណាត់ថ្នាក់លេខ១ បានទៅក្លឹបព្រះខ័នរាជ ដែលមាន កីឡាករជាតិ ខេមរិន្ទ រៀម សុភារម្យ ហេង រ៉ាវុត ជាតិ ខេមរា និងសេម សារ៉ាក់ ចំណាត់ថ្នាក់លេខ២ ក្រសួង ការពារជាតិ និងលេខ ៣ ក្លឹបព្រះខ័នរាជ២ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles