លោក Joel Anderson នាយកប្រតិបត្តិក្រុមហ៊ុន លក់ទំនិញយក្ស Walmart បានប្រកាសលាឈប់ ពីតំណែងនៅចុងខែនេះ ដោយសារតែមាន ការងារថ្មីនៅក្រុមហ៊ុនថ្មី។ នេះបើយោងតាមសេចក្ដី ប្រកាសរបស់ក្រុមហ៊ុន ផ្ញើទៅកាន់បុគ្គលិក ឲ្យដឹងកាលពីថ្ងៃចន្ទ ម្សិលមិញនេះ។
ក្រោយពីលោក Joel Anderson លាឈប់ ក្រុមហ៊ុន Walmart បានជ្រើសតាំង លោក Fernando Madeira ដែលបច្ចុប្បន្នជា នាយកប្រតិបត្តិ Walmart ប្រចាំតំបន់អាមេរិកឡាទីន ឲ្យមកកាន់តំណែងជំនួស ចំណែកនៅតំបន់ អាមេរិកឡាទីនក្រុមហ៊ុន នឹងចាត់តាំងអ្នកថ្មីជំនួស។
គួរបញ្ជាក់ផងដែរថា Walmart ជាក្រុមហ៊ុនលក់រាយ នូវទំនិញគ្រប់បែប និងធំជាងគេបំផុត ដែលបានជួយឲ្យ ក្រុមគ្រួសារស្ថាបនិក Walmart ក្លាយជាមហាសេដ្ឋីគ្រប់គ្នា៕