Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តាមដានបាល់ទាត់​ពិភពលោក ជាមួយទូរស័ព្ទ LUMIA របស់អ្នក

$
0
0

ភ្នំពេញ ៖ កម្មវិធីប្រកួតបាល់ទាត់ពិភពលោក ដែលប្រារព្ធធ្វើឡើងនៅឯប្រទេសប្រេស៊ីល នៅក្នុងពេលដ៏ខ្លីខាងមុខនេះបាន ធ្វើឲ្យបណ្តាអ្នកនិយមកីឡាបាល់ទាត់ នៅទូទាំង សាកលលោករំភើបចិត្ត និងរង់ចាំតាមដានដោយក្តីទន្ទឹង។ ពួកគេកំពុងស្វែងរក កម្មវិធីទូរស័ព្ទ ដែលផ្តល់ព័ត៌មានស្តីពីក្រុម ដែលខ្លួនពេញចិត្តព័ត៌មានជុំវិញបាល់ទាត់ និងកម្មវិធីលេងហ្គេម សម្រាប់យកទៅលេង និងបង្ហាញពីបទពិសោធន៍បាល់ទាត់ តាមបណ្តាញសង្គម ។

ស្មាតហ្វូន Windows Phone និងស្មាតហ្វូន Lumia មានកម្មវិធីជាច្រើនទាក់ទងទៅនឹង ព័ត៌មាននិងហ្គេម ទាក់ទងទៅនឹងបាល់ទាត់ ដោយរាប់បញ្ចូលទាំងកម្មវិធី ដែលទើបបាន Update ថ្មី OneFootballBrasil ផង។ លើសពីនេះ នៅក្នុង Windows Phone Store ថែមទាំងមានកម្មវិធីល្បីៗជាច្រើនទៀតសម្រាប់តាមដាន ក្រុមដែលលោកអ្នកពេញចិត្តដូចជា Goal Live Scores, FIFA14, Vine និង Adidas miCoach។

ដូច្នេះប្រសិនបើអស់លោក លោកស្រី មិត្តអ្នកអានដែលកំពុងប្រើ Lumia ហើយមានការចាប់អារម្មណ៍ នឹងតាមដានការប្រកួតកីឡាពិភពលោក សូមទាញយកកម្មវិធី ទាំងនោះដោយមេត្រី៕


Viewing all articles
Browse latest Browse all 4895

Trending Articles