ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា កំពុងតែរៀបចំខ្លួន ដើម្បីចេញលក់នាឡិកាឆ្លាតវៃ ដំបូងបំផុតរបស់ខ្លួន នៅក្នុងខែតុលា ឆ្នាំ ២០១៤ ហើយបច្ចុប្បន្ន Apple បង្គាប់ឲ្យក្រុមហ៊ុនផ្គត់ផ្គង់ របស់ខ្លួនផលិត iWatch ពី ៣ទៅ៥លានគ្រឿងក្នុងមួយខែ។ នេះយោងតាមការចុះផ្សាយរបស់ Reuters។
ប្រភពដែលជិតស្និទ្ធបានលួចបង្ហើបឲ្យដឹងថា នាឡិកាឆ្លាតវៃរបស់ Apple នេះ ត្រូវបានរចនាឡើងមានអេក្រង់កោង ប្រភេទ OLED មានមុខងារត្រួតពិនិត្យសុខភាព ដែលអាចដឹងពីចង្វាកបេះដួង ជំងឺលើសឈាម និងជំងឺមួយចំនួនទៀត។
នៅមុននេះ Wall Street បានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងបង្ហាញផលិតថ្មី ដែលពុំធ្លាប់មានពីមុនមក នៅក្នុងឆ្នាំនេះ ហើយតាមការរំពឹងទុក គឺជានាឡិកាឆ្លាតវា iWatch។
គួរបញ្ជាក់ផងដែរថា បើសិនជា Apple ចេញលក់ នាឡិកាឆ្លាតវៃពិតមែននោះ ក្រុមហ៊ុន Samsung នឹងក្លាយជាគូប្រជែងធំបំផុត៕