Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាករ៤រូប រកបានពិន្ទុច្រើនជាងគេ ក្នុងជុំទី៤ នៅខេត្តបន្ទាយមានជ័យ

$
0
0

ភ្នំពេញៈ សម្រាប់ព្រឹត្តិការណ៍ ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ Black Panther លើសង្វៀនចល័ត ក្នុងខេត្តបន្ទាយ មាន ជ័យជុំទី៤ កាលពីរាត្រីថ្ងៃទី០៧ ខែមិថុនាកន្លងទៅនេះ បានរកឃើញ កីឡាករជើងខ្លាំង៤រូប ដែលកំពុងមាន ពិន្ទុក្នុងដៃ ច្រើនជាងគេ ក្នុងចំណោមកីឡាករសរុប១២រូប គឺមានកីឡាករ ឈិន ក្វាន់ង៉ុយ, តក់ សោភ័ណ្ឌ, សោម ទឿទី និងកីឡាករ នួន សេតសង់ ។

ដំណើរទៅដល់ ខេត្តបន្ទាយមានជ័យ ដែលធ្វើឡើងក្រោម កិច្ចសហប្រតិបត្តិកា រវាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងក្រុមហ៊ុនស្រាបៀរអង្គរនេះ គឺទទួលបានការគាំទ្រ យ៉ាងច្រើនកុះករ ពីមហាជន ហើយអ្វីដែលពិសេសនោះ គេឃើញមានអ្នកលេងគុនខ្មែរ ចំនួន៤រូបមានសកម្មភាព លេចធ្លោរ និងមានពិន្ទុច្រើន ជាងគេ ។ នេះគឺជាខេត្តទី៤ហើយ សម្រាប់ការប្រកួត វគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ខេត្តចំនួន ៣ផ្សេងទៀត បាន បញ្ចប់ការប្រកួតរួចហើយ មានខេត្តកំពង់ធំ, កំពង់ចាម និងខេត្តតាកែវ ។

ចំពោះកីឡាករ ឈិន ក្វាន់ង៉ុយ សិស្សគុនក្លឹប ម្កុជរាជសីហ៍ និងកីឡាករ តក់ សោភ័ណ្ឌ សិស្សគុនក្លឹប អេភូថងកីឡា ពួកគេមានពិន្ទុច្រើនជាងគេបំផុត ដោយរកបាន១២ពិន្ទុ ដូចគ្នាសម្រាប់ការប្រកួត ៤លើកន្លងមក ឈ្នះទាំងអស់ ហើយក៏ធ្លាប់ផ្ដួល គូប្រកួតរបស់ខ្លួន ឲ្យសន្លប់ទៀតផង ។ រីឯកីឡាករកំពុង មានពិន្ទុដេញតាមពី ក្រោយនោះ គឺមានកីឡាករ សោម តឿទី មកពីក្លឹបខា្លរខិន និងកីឡាករ នួន សេតសង់ សិស្សគុនក្លឹប ក្រសួងការពារជាតិ មាន១០ពិន្ទុក្នុងដៃ ក្រោយប្រកួត បាន៤លើក ឈ្នះ៣ និងចាញ់១ដូចគ្នា ។

សម្រាប់លទ្ធផល៦ប្រកួត ដែលធ្វើឡើង នៅទីក្រុងសេរីសោភ័ណ្ឌនោះ គូជក់ចិត្ត ដែលទទួលបាន ការគាំទ្រពី ទស្សនិក ជន និងទទួលបានប្រាក់ ឧបត្ថម្ភច្រើនជាងគេ គឺជំនួបរវាងកីឡាករ ឃឹម ពេជ្រចិន្ដា និងកីឡាករ តក់ សោភ័ណ្ឌ ដែល បានប្ដូរកែងវាយគ្នា បែកឈាមទាំងសងខាង រហូតដេរដល់ទៅ ១០ថ្នេរម្នាក់ឯណោះ ប៉ុន្ដែលទ្ធ ផលចុងក្រោយ តក់ សោភ័ណ្ឌ ជាអ្នកឈ្នះពិន្ទុ ។ រីឯកីឡាករ សល់ ប៊ុនហូវ ប្រកួតឈ្នះពិន្ទុ កីឡាករ ផល សីហា, កីឡាករ សោម តឿទី ផ្តួលកីឡាករ សួស យ៉ាត ឲ្យសន្លប់ត្រឹមទឹកទី៣, កីឡាករ ឡៅ ផានាថ ឈ្នះពិន្ទុ កីឡាករ ឡុង ប៊ុនរ៉ាត់, កីឡាករ នួន សេតសង់ ផ្តួល ផាន់ សុវណ្ណ ឲ្យសន្លប់ត្រឹមទឹកទី២ គឺដូចគ្នាទៅនឹងកីឡាករ ឈិន ក្វាន់ង៉ុយ ផ្តួលកីឡាករ ផាន់ សារុន ឲ្យសន្លប់នៅទឹកទី២ដូចគ្នា ។

លោក វ៉ាត់ ចំរើន គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ស្ថានភាពប្រកួត នៅខេត្តបន្ទាយមានជ័យ មានមហាជន ចូលទស្សនាគាំទ្រច្រើនបំផុត គឺរាប់ពាន់នាក់ ដោយក្នុងនោះ មានប្រជាពលរដ្ឋស្ម័គ្រចិត្ត ជួយប្រាក់ ឧបត្ថម្ភដល់ កីឡាករ ដែលប្រកួតល្អ យ៉ាងផុលផុស ហើយកម្មវិធីប្រកួតនេះ មិនធ្វើជំនួញទេ គឺជានយោបាយ កីឡារបស់ រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅ SEA Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេស គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា មានបំណងបំផុស ឲ្យប្រជាពលរដ្ឋម្នាក់ ហាត់កីឡាឲ្យបានមួយ មុខផងដែរ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles