Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ភ្នំពេញក្រោន បន្ដឈរកំពូលរាង ខណៈប៉ូលិស បាក់មុខដោយសារ ក្រុមបាតតារាង

$
0
0

ភ្នំពេញៈ អតីតក្រុមជើងឯក៤រដូវកាល ភ្នំពេញក្រោន បានការពារតំណែង កំពូលតារាងបណ្ដោះអាសន្ន ដោយ ជោគជ័យ ក្រោយលត់ ក្រុមបៀលប្រាយ ក្នុងលទ្ធផលបច្ចេកទេស ៣-១ ខណៈក្រុមអគ្គស្នងការដ្ឋាន នគរបាល ជាតិ (ប៉ូលិស) បានបាក់មុខ ដោយសារប្រកួតស្មើ ជាមួយក្រុមបាតតារា Alberix Niigata PP ដោយលទ្ធផល ២-២ ។

ជំនួបជើងទី២ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ ថ្នាក់លីកអាជីព កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ ភ្នំពេញក្រោន នៅរក្សាទម្រង់លេង បានល្អដដែល ដោយមិនអនុញ្ញាត ឲ្យគូប្រកួតរបស់ ខ្លួនមានឱកាស វាយបកមកវិញឡើយ ។ កាលពីជួបគ្នាជើងទី១ បៀលប្រាយ ធ្លាប់ត្រូវភ្នំពេញក្រោន បំបាក់ក្នុង លទ្ធផល ៥-០ ម្ដងមកហើយ ដូច្នេះការជួបគ្នា ២ជើងក្នុងរដូវកាលថ្មីនេះ បៀលប្រាយ ចាញ់ភ្នំពេញក្រោន រហូតតែម្ដង ។

គ្រាប់បាល់ជ័យជំនះ ដែលភ្នំពេញក្រោន ឈ្នះបៀលប្រាយ ៣-១ គឺជាការធ្វើសម្រេច ដោយកីឡាករ Bisan George ទាំង៣គ្រាប់តែម្ដង នៅនាទី២២, នាទី៤០ និងនាទីទី៨២ រីឯកីឡាករ Anayochukwu រកបានតែ ១គ្រាប់ប៉ុណ្ណោះ ឲ្យក្រុមបៀលប្រាយ ។ ជោគជ័យលើកនេះ បានធ្វើឲ្យក្រុមភ្នំពេញក្រោន ក្ដាប់តំណែងកំពូលតារាង បន្ដដោយ១៥ ប្រកួត ឈ្នះ១១, ចាញ់១ ស្មើ៣ រកបាន៣៦ពិន្ទុ ។ ចំណែក១៤ប្រកួតរបស់ ក្រុមបៀលប្រាយ ឈ្នះ៦, ចាញ់៦ និងស្មើ២ ទើបទទួលបាន ២០ពិន្ទុនៅឡើយ ។

ដោយឡែកក្រុមប៉ូលិស ដែលធ្លាប់លត់ក្រុម Alberix Niigata PP ដោយលទ្ធផល ៥-០ កាលពីជើងទី១នោះ បានធ្លាក់ ជើងមកនៅត្រឹមស្មើគ្នា វិញក្នុងជំនួបជើងទី២នេះ ក្នុងលទ្ធផល ២-២ ។ លទ្ធផលនេះ ធ្វើឲ្យក្រុមប៉ូលិស បាក់មុខ និង ប្រជាប្រិយភាពយ៉ាងខ្លាំង ខណៈក្រុមខ្សោយ Alberix Niigata PP មិនទាន់រកឃើញ ពាក្យថាឈ្នះ ជាលើកទី ២នៅឡើយ ។ ប៉ូលិស ប្រកួតបាន១៥លើក ឈ្នះ៦, ចាញ់៥ និងស្មើ៤ រកបាន២២ពិន្ទុ ឈរនៅលេខ រៀងទី៤ ក្នុងតារាង ។ រីឯក្រុម Alberix Niigata PP ឆ្លងផុត១៤ប្រកួត ឈ្នះ១, ចាញ់១១ និងស្មើ២ ទទួលបាន៥ពិន្ទុ ឈរនៅបាតតារាង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles