ព័ត៌មានជាច្រើនបាន លេចឮនូវដំណឹងរបស់ iPhone 6 ប៉ុន្តែព័ត៌មានទាំងនោះ ហាក់ដូចជាមិន មានអ្វីប្លែកនោះទេ ព្រោះថាវាជាព័ត៌មានដដែលៗ ប៉ុន្តែនៅពេលនេះខុសប្លែក ពីព័ត៌មានមុនៗទាំងអស់។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Venture Beat បានឲ្យដឹងថា iPhone 6 ត្រូវបានបញ្ជាប់នូវបច្ចេកវិទ្យា NFC ជាពិសេសគឺ iPhone 6 អាចសាកថ្មតាមរយៈ Wireless បានទៀតផង។ មុខងារ NFC គឺអនុញ្ញាតឲ្យអ្នកប្រើ ធ្វើការទូទាត់សាច់ប្រាក់តាមរយៈ Mobile payment ហើយបើតាមការបញ្ជាក់មានក្រុមហ៊ុន Verizon, T-Mobile និង AT&T ជាអ្នកសហការក្នុងការប្រើប្រព័ន្ធ Mobile payment។
ព័ត៌មានបានធ្វើឲ្យអ្នកគាំទ្រមានការសប្បាយរីករាយ ព្រោះថា មុខងារសាកថ្មតាមរយៈ Wireless គឺជាក្ដីប្រាថ្នាចង់បានរបស់អ្នកប្រើ។
គួរបញ្ជាក់ផងដែរថា iPhone 6 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ហើយមានពីរម៉ូដែល និងអេក្រង់ធំជាងមុន៕