LINE ជាកម្មវិធីផ្ញើសារដ៏ ពេញនិយមមួយបន្ទាប់ពី WhatsApp ហើយវាត្រូវបានគេ ប្រើច្រើនបំផុតនៅក្នុង ប្រទេសជប៉ុនដែល ជាទឹកដីកំណើត។ ថ្មីៗនេះ មានព័ត៌មានចុះផ្សាយថា ក្រុមហ៊ុនអាស៊ី Never Corp អ្នកកាន់កាប់ LINE គ្រោងចេញលក់ IPO នៅសហរដ្ឋអាមេរិក និងជប៉ុន។
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា ក្រុមហ៊ុន Never Corp គ្រោងនឹងចេញលក់ IPO នៅក្នុងខែវិច្ឆិកា ដោយទិសដៅនៃការលក់គឺ នៅសហរដ្ឋអាមេរិក និងជប៉ុន។
ប្រភពខាងលើនៅមិនទាន់ បានបញ្ជាក់ពីទំហំនៃការលក់ និងធនាគារណាមួយនោះទេ ប៉ុន្តែនៅពេលនេះ ឯកសារគ្រប់យ៉ាងកំពុងតែរៀបចំ ហើយនឹងប្រកាសជាផ្លូវការ នៅក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ផងដែរថា LINE ត្រូវបានប្រើច្រើន បំផុតនៅជប៉ុន តៃវ៉ាន់ និងថៃ ហើយថ្មីៗនេះ បណ្ដាប្រទេសមួយចំនួន នៅអាស៊ីក៏កំពុងតែកើនឡើង នូវចំនួនអ្នកប្រើផងដែរ៕