Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

iOS 8 មាន​ពុម្ភអក្សរ​ខ្មែរស្រាប់

$
0
0

បន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសបង្ហាញ iOS 8 មក ក្រុមស្រាវជ្រាវ 4KhmeriPhone បានប្រកាសឲ្យដឹងថា iOS 8 ថ្មី បានភ្ជាប់នូវពុម្ភអក្សរខ្មែរ មកជាមួយស្រាប់។

យោងតាមការបង្ហោះនៅលើ Facebook Page របស់ 4KhmeriPhone បានឲ្យដឹងថា iOS 8 Beta 1 ដែល Apple ដាក់ឲ្យប្រើសម្រាប់ក្រុម Developer នោះ បានបញ្ចូលពុម្ភអក្សរខ្មែរ ប៉ុន្តែវាមិនទាន់ដំណើរការ បានល្អនោះទេ សម្រាប់ Safari តែសម្រាប់ App មួយចំនួនដូចជា Facebook, Twitter, Message និង Email គឺដំណើរការបានល្អ។

ជាមួយគ្នានោះ 4KhmeriPhone បានបញ្ជាក់ថា iOS 8 Beta 1 នៅមិនទាប់មានក្ដារចុចខ្មែរនោះទេ ប្រហែលជាត្រូវរង់ចាំដល់កំណែទម្រង់ក្រោយ៕


Viewing all articles
Browse latest Browse all 4895

Trending Articles