Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បឹងកេត និងប៉ូលីស អាចប្រើ​កណ្តាប់ដៃ​ដណ្ដើម ជ័យជំនះទៀតទេ ក្នុងជើងទី២នេះ

$
0
0

ភ្នំពេញៈ កាលពីជួបគ្នាក្នុងជើងទី១ នៃពានរង្វាន់បាល់ទាត់ ក្របខណ្ឌជាតិ Metfone Cambodian League កន្លងទៅនេះ ក្រុមចម្ការ កៅស៊ូបឹងកេត បានប្រកួតចាញ់ក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ (ប៉ូលីស) ទាំងភាពចម្រូង ចម្រាសលើទី លាន ក្នុងលទ្ធផល ១-២ ហើយក៏មានកីឡាករខ្លះ ប្រើអំពើហិង្សា ក្នុងការប្រកួតនោះ ទៀតផង ។ ប៉ុន្ដែជំនួបជើងទី២ នាថ្ងៃសៅរ៍ ទី៣១ ខែឧសភាស្អែកនេះ មិនដឹងថា បឹងកេត និងប៉ូលីស ប្រើយុទ្ធសាស្ដ្រអ្វី ដើម្បីដណ្ដើមជ័យជំនះ ឬក៏ យ៉ាងណា?

បើអង្កេតមើលពីប្រវត្តិ ជួបគ្នានាពេលកន្លងមក ក៏ដូចជាពាន Hun Sen-Cup ក្ដី បឹងកេត និងប៉ូលីស គឺជាគូ ប្រកួតដ៏គួរ ឲ្យចាប់អារម្មណ៍ ដែលតែងតែទាក់ទាញ ទស្សនិកជន ឲ្យចូលរួមទស្សនា បានច្រើនណាស់ ។ ចំពោះលទ្ធផលវិញ បើការប្រកួតលេង តែកីឡាករជាតិសុទ្ធនោះ បឹងកេត គឺពិបាកស៊ីប៉ូលីសណាស់ ប៉ុន្ដែបើលេង លាយគ្នា ជាមួយនឹង កីឡាករបរទេស ប៉ូលីស ពិបាកយកឈ្នះ បឹងកេតវិញ ។

នៅក្នុងជំនួបជើងទី១ កាលពីខែកុម្ភៈ កន្លងទៅ កីឡាករក្រុមទាំង២ (បឹងកេត+ប៉ូលីស) បានប្រើកណ្ដាប់ដៃ វាយគ្នា ស្ទើរដូចកីឡាប្រដាល់ក្បាច់គុនខ្មែរបុរាណទៅហើយ ដើម្បីដណ្ដើមយកជ័យជំនះរៀងៗខ្លួននោះ ។ ប៉ុន្ដែសម្រាប់ ជំនួបជើងទី២ស្អែកនេះ បឹងកេត ហាក់ខិតខំប្រឹងប្រែង ខ្លាំងណាស់ ក្នុងការសងសឹក ក្រុមប៉ូលីសវិញ ខណៈប៉ូលីស ក៏នៅមានសង្ឃឹម ច្រើននៅឡើយ ក្រោយប្រកួត ឈ្នះបឹងកេត ម្ដងមកហើយនោះ ។

គិតត្រឹមសប្ដាហ៍ទី១៣នេះ បឹងកេត កំពុងឈរលេខរៀងទី២ ក្នុងតារាងចំណាត់ថ្នាក់ បណ្តោះអាសន្ន ក្រោយឆ្លងផុត ១២ប្រកួត ឈ្នះ៩ និងចាញ់៣ មិនធ្លាប់ស្មើ រកបាន២៧ពិន្ទុ ខណៈប៉ូលីស ទើបរកបាន២០ពិន្ទុ បន្ទាប់ពីប្រកួតបាន ១៣លើក ឈ្នះ៦ ចាញ់៥ និងស្មើ២ ឈរលេខរៀងទី៤ ។

រីឯមួយប្រកួតទៀត គឺក្រុមត្រាយអាស៊ី ប្រកួតជាមួយក្រុម Albirex Niigata PP នៅលើទីលានពហុ កីឡដ្ឋានជាតិ ដូចគ្នា ។ កាលពីជួបគ្នាជើងទី១ ត្រាយអាស៊ី បានបំបាក់ក្រុម Albirex Niigata PP ក្នុងលទ្ធផលបច្ចេកទេស ៨-១ ។ ចាំមើល តើជើងទី២នេះ ត្រាយអាស៊ី អាចយក៣ពិន្ទុពី Albirex Niigata PP ទៀតបានដែរឬទេ ? ត្រាយអាស៊ី១៣ ប្រកកួត ឈ្នះ ៥ ចាញ់៦ និងស្មើ២ ទទួលបាន១៧ពិន្ទុ ឈរនៅលេខរៀងទី៧ ។ ចំណែកក្រុម Albirex Niigata PP កំពុងឈរនៅបាត តារាងជាមួយនឹង៣ពិន្ទុ ក្រោយប្រកួត១២លើក ឈ្នះ១ និងចាញ់១១ មិនធ្លាប់ស្មើឡើយ ៕

www.lookingtoday.com

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles