ក្រុងឡុងដ៍ៈ កីឡាករខ្សែប្រយុទ្ធ ដែលសំបូរ រឿងអាស្រូវ Luis Suarez បានសាងថ្វីជើង យ៉ាងអស្ចារ្យ ក្នុងរដូវកាលថ្មីឆ្នាំ ២០១៣-២០១៤ នេះ តាមរយៈ ស៊ុតទម្លុះសំណាញ់ បានរហូតដល់ទៅ ៣១គ្រាប់ច្រើន ជាងគេក្នុង Premier League (ក្នុងនោះធ្វើបាន គ្រាប់បាល់ហ៊ែកទ្រីក ៣ដង) បានជួយឲ្យ ក្រុមហង្សក្រហម Liverpool ឈ្នះកៅអីមួយ ដោយស្វ័យប្រវត្តិ ហើយសម្រាប់ Champions League រដូវ កាលក្រោយ ។
ការស៊ុតគ្រាប់ទី៣ ឲ្យ Liverpool មានលទ្ធផលស្មើ ៣-៣ ជាមួយនឹង ក្រុមម្ចាស់ផ្ទះ Crystal Palace យប់មិញវាជាគ្រាប់ បំប៉ោងសំណាញ់ទី លើកទី៣១ របស់កីឡាករខ្សែប្រយុទ្ធ អន្តរជាតិអ៊ុយរូហ្គាយ វ័យ ២៨ឆ្នាំរូបនេះ នាំមុខដាច់ខ្សែប្រយុទ្ធ មិត្តរួមក្រុម Daniel Sturridge ដែលស៊ុតបាន ចំនួន២១ តែប៉ុណ្ណោះ ខណៈដែលកីឡាករ ខ្សែបម្រើ Yaya Toure របស់ Man City ទើបតែបាន ១៩គ្រាប់នោះ ហើយវាបានលើស រហូតដល់៥គ្រាប់ របស់ម្ចាស់ស្បែកជើង មាន ២សម័យកាល ជាប់គ្នា Robin van Persie កាលពីឆ្នាំទៅ ទៀតដែលឈ្នះស្បែកជើងមាស ២សម័យកាល ជាប់គ្នាដោយ ស៊ុតបញ្ចូល ទីបានតែ ២៦គ្រាប់ប៉ុណ្ណោះ ។
សូមរំលឹកដែរថា កាលពីរដូវកាលឆ្នាំ ២០១២-២០១៣ Luis Suarez ក៏បានឈរ នៅចំណាត់ថ្នាក់លេខ២ ផងដែរពីការ ស៊ុតបញ្ចូលទី បាន២៣ ចាញ់ Van Persie ៣គ្រាប់ នៅមុនពេលសល់ ៣ប្រកួតទៀតនឹង បញ្ចប់រដូវកាល និងបានជាប់ បម្រាមរហូតដល់ ៨ប្រកួត ដោយសារខាំដៃខ្សែការពារ Chelsea, Branislav Ivanovic នាអំឡុង ប្រកួតក្នុងលីក ។ ការ ចាប់ផ្តើមលេងរបស់ Suarez ធ្វើបានល្អជាបន្តបន្ទាប់ និងបានធ្វើឲ្យក្លឹបធំៗ មួយចំនួនកំពុង ចាប់អារម្មណ៍ផងដែរ ជាពិសេសក្លឹប លំដាប់លេខ១ ពិភពលោកស្តេចស Real Madrid របស់អេស្ប៉ាញ ហ៊ានឲ្យថ្លៃខ្ពស់ កប់ពពក ប្រសិនបើ Liverpool យល់ព្រមលក់កីឡាករ ជើងខ្លាំងរូបនេះមែននោះ ។
សូមបញ្ជាក់ថា កាលពីចុងខែមេសា កន្លងទៅ Luis Suarez ត្រូវបានកីឡាករ អាជីពទាំងអស់ នៅអង់គ្លេស បោះឆ្នោតជាប់ ជាកីឡាករលេងល្អ បំផុតប្រចាំ រដូវកាលជា មួយនឹងសំលេងគាំទ្រ ៥២ ភាគរយ ខណៈដែលមិត្តរួមក្រុម Steven Gerrard ឈរនៅលេង២ និង Yaya Toure ជាប់ ចំណាត់ថ្នាក់ លេខ៣ និងត្រូវបាន ក្រុមអ្នកព័ត៌មាន បោះឆ្នោតជាប់ជា កីឡាករវ័យក្មេង លេងល្អបំផុតប្រចាំ រដូវកាលនេះផងដែរ ៕