Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

iPhone 6 ត្រូវ​បាន​រចនា​រួចរាល់

$
0
0

មួយរយៈពេលក្រោយនេះ មានព័ត៌មានលេចឮពាក់ព័ន្ធនឹង iPhone ជំនាន់ថ្មី ឬ iPhone 6 យ៉ាងច្រើនសន្ធឹក ដោយឡែកនៅថ្ងៃនេះក៏មិនខុសពីប៉ុន្មានដែរ ប៉ុន្តែព័ត៌មានមួយនេះ ហាក់ដូចជាច្បាស់ជាងមុន។

យោងតាមសារព័ត៌មានបារាំង No Where Else បានឲ្យដឹងថា នៅពេលនេះ iPhone ជំនាន់ថ្មី ឬ iPhone 6 ត្រូវបានរចនាឡើងរួចរាល់ហើយ ពោលគឺការរចនា ត្រូវបានបញ្ចប់ នៅរង់ចាំតែការផលិត និងការបង្ហាញខ្លួនប៉ុណ្ណោះ។

តាមរយៈរូបភាពដែលបាន បង្ហាញឲ្យគេហទំព័រខាងលើ ឃើញថា iPhone ថ្មីនេះ ហាក់ដូចជាមាន រូបរាងធំជាងម៉ូដែល អាចដូចអ្វីទៅនឹង ព័ត៌មានចចាមអារ៉ាមថា វាមានអេក្រង់ទំហំ ៤,៧អ៊ីង។

រូបភាពដែលទទួលបាននេះ មិនត្រូវបានបង្ហើប ឲ្យដឹងពីប្រភពឡើយ ប៉ុន្តែតាមតែអ្វីដែលធ្លាប់ លេចឮកន្លងមកពីវាត្រូវបាន ទម្លាយចេញពីប្រទេសចិន ឬតៃវ៉ាន់៕


Viewing all articles
Browse latest Browse all 4895

Trending Articles