Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Facebook តែងតាំង​ប្រធាន​ផលិតផល​ថ្មី

$
0
0

បណ្ដាញសង្គមយក្ស Facebook កាលពីថ្មីៗនេះ បានប្រកាសតែងតាំង ប្រធានផលិតផលថ្មី ដែលជាបុគ្គលិក ចាស់វស្សារបស់ខ្លួន ដើម្បីពង្រីងផ្នែកផលិតផល និងដើម្បីពង្រីក ទីផ្សារបន្ថែមទៀត។

យោងតាមសេចក្ដីប្រកាសរបស់ Facebook បានបញ្ជាក់ថា លោក Chris Cox ត្រូវបានតែងតាំងជា ប្រធានផលិតផលថ្មីសម្រាប់ Facebook ចាប់ពីថ្ងៃចេញសេចក្ដីប្រកាស។

លោក Chris Cox បានចូលបម្រើការងារ នៅក្នុងក្រុមហ៊ុន Facebook តាំងពីឆ្នាំ ២០០៥ ហើយមុននេះ លោកមានតួនាទីជា ប្រធានធនធានមនុស្ស និងជាអ្នកបង្កើតកម្មវិធី Facebook Call និង News Feed។

នៅក្នុងសេចក្ដីប្រកាសរបស់ Facebook បានឲ្យដឹងថា លោក Cox គឺជាមនុស្សម្នាក់ដែល មានបទពិសោធន៍ និងចំណេះដឹងគ្រប់គ្រាន់ ដើម្បីជួយឲ្យ Facebook ដំណើរការកាន់តែល្អជាងមុន៕


Viewing all articles
Browse latest Browse all 4895

Trending Articles