Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Nokia Lumia 520 បានជួយជីវិត ប៉ូលិសម្នាក់ ពីគ្រាប់កាំភ្លើង

$
0
0

ជាធម្មតា អ្នកប្រើប្រាស់ស្មាតហ្វូន តែងតែរក្សាទុកវានៅជាប់ខ្លួន ដោយខ្លះបានដាក់នៅ ហោប៉ៅមុខ ហោប៉ៅ ក្រោយ ខ្លះដាក់នៅក្នុង កាបូប ជាដើម ព្រោះដើម្បីរក្សាសុវត្ថិភាព និងងាយស្រួល ក្នុងការយកមកប្រើ។

ថ្មីៗនេះ ប៉ូលិសម្នាក់បានរួចជីវិតដោយសារ បានស្មាតហ្វូន Nokia Lumia 520 ជាអ្នករងគ្រាប់កំាំភ្លើងជំនួស។
យោងតាមការចុះផ្សាយ របស់កាសែតប្រេស៊ីល Globo.com បានឲ្យដឹងថា ប៉ូលិសប្រចាំតំបន់ Sao Paulo ម្នាក់ បានទៅ សួរសុខទុក្ខគ្រួសារ ក្រោយពេលបញ្ចប់ភារកិច្ច។ ខណៈពេលដែលប៉ូលិសនោះទៅដល់ផ្ទះ ចៃដន្យក៏ បានជួបហេតុការណ៍ អាក្រក់ដោយក្រុមចោរ បានចាប់គ្រួសារគាត់ធ្វើជាចំណត់ខ្មាំង។ នៅពេលក្រុមចោរ ឃើញ គាត់ភ្លាម ពួកនោះបានបាញ់មកលើគាត់ ដែលជាប៉ូលិសភ្លាម ប៉ុន្តែគ្រាប់ដំបូង បានបាញ់ខុស តែគ្រាប់ ទី២ បានបាញ់ត្រូវកំប៉េះគូថ របស់គាត់ តែសំណាងល្អ ដោយសារតែគាត់បានដាក់ស្មាតហ្វូន Lumia 520 នៅហោប៉ៅក្រោយ ហើយគ្រាប់កាំភ្លើងនោះត្រូវបានរងដោយ Lumia 520។

ក្រុមចោរបានប្រមូល រយរបស់មានតម្លៃផ្សេងៗ ដូចដជា ទូរស័ព្ទដៃ នាឡិកា គ្រឿងអលង្កា និងលុយ រួចក៏ គេចខ្លួនបាត់ទៅ ដោយពួកវាមិនបានចាប់អារម្មណ៍ទៅលើប៉ូលិសម្នាក់នោះទេ៕

www.lookingtoday.com


Viewing all articles
Browse latest Browse all 4895

Trending Articles