លោក Steven Davidoff មកពី The New York Times បានឲ្យដឹងថា អ្នកស្រី Marissa Mayer នាយកប្រតិបត្តិ Yahoo ទទួលបាន ២១៤លានដុល្លារអាមេរិក ពី Yahoo ក្នុងរយៈពេល ១៥ខែ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Business Insider បានឲ្យដឹងថា អ្នកស្រី Mayer ទទួលបានប្រាក់ប្រមាណ ២១៤លានដុល្លារអាមេរិក មានតែសាច់ប្រាក់សុទ្ធ និងភាគហ៊ុន។
ប្រភពដដែលបានបញ្ជាក់ទៀតថា កាលពីឆ្នាំមុន អ្នកស្រី Mayer ទទួលបាន ១៨៦លានដុល្លារអាមេរិកពី Yahoo ដែលបន្ទាប់អ្នកស្រីឡើង កាន់តំណែងបានជាងមួយឆ្នាំ។
បើទោះបីជាយ៉ាងនេះ ក្ដី គេមិនបានដឹងថា នាយកប្រតិបត្តិស្រីម្នាក់នេះ មានហ៊ុនប៉ុន្មាននោះទេ នៅក្នុងក្រុមហ៊ុន Yahoo៕